ប្រកាសកាន់តំណែងជាអគ្គនាយកថ្មី នៃអាជ្ញាធរជាតិអប្សរា ជាផ្លូវការ

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

លោកស្រី ភឿង សកុណា បានផ្ដល់អនុសាសន៍មួយចំនួន ដល់លោកអគ្គនាយកថ្មី ក្នុងការជំរុញឱ្យការងារទាំងឡាយកាន់តែល្អប្រសើរថែមទៀត។

លោកស្រីបានរំលឹកប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានថ្លែងនាឱកាសនៃការប្រារព្វខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលបញ្ជាក់ថា «សូមកុំឲ្យមានការញុះញង់ប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ទៅរំលោភកាន់កាប់ដីធ្លី ក្នុងតំបន់បេតិកភណ្ឌ ដែលនេះរួមបញ្ចូលទាំងបេតិកភណ្ឌ បានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌផ្សេងៗទៀត ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយល់ដឹងពីបញ្ហានេះ មិនរំលោភដីធ្លីនៅក្នុងតំបន់ការពារ និងតំបន់មានប្រាង្គប្រាសាទតទៅទៀត»

ក្នុងឱកាសន៉លោក ហង់ ពៅ បានធ្វើការប្តេជ្ញាចិត្តថានឹងបំពេញភារកិច្ចសម្របសម្រួល ដើម្បីធានាឲ្យដំណើរការការងារផ្ទៃក្នុង របស់អាជ្ញាធរជាតិអប្សរា ប្រព្រឹត្តទៅដោយរលូន ស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នា ក៏ដូចជាកិច្ចកិច្ចសហការល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូជាតិ-អន្តរជាតិពាក់ព័ន្ធ ក្នុងគោលបំណងសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *