ក្រុមហ៊ុន​ P.V.B PHARMA គ្មាន​ច្បាប់​អនុ​ញ្ញា​តពី​ក្រសួងសុខាភិបាល​កំពុង​ចែកចាយ​ឱសថ​ចំនួន ៣ មុខ

0
43

ភ្នំពេញៈ បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួនបានឲ្យដឹងថាក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា បានជម្រាបជូនដំណឹងដល់​លោក លោកស្រី ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ និង សាធារណជន​ទាំងអស់​បាន​ជ្រាបថា ក្រុមហ៊ុន​ឈ្មោះ P.V.B PHARMA គ្មាន​ច្បាប់​អនុ​ញ្ញា​ត្ត​ពី​ក្រសួងសុខាភិបាល ហើយ​កំពុង​ចែកចាយ​ឱសថ​ចំនួន ៣ មុខ​គឺ ១. Cadinutrivit , ២. Vitamin B 1, B 6 , B 12 -HV , ៣. HV CALCI-D បិទ​លតា​ប​ត្រ​ក្លែងក្លាយ ដោយ​គ្មាន​លេខ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​ឡើយ ។

​សេចក្តីប្រកាស​នេះ បាន​បន្ថែមថា ក្រសួងសុខាភិបាល មាន​វិធានការ​ដូច​ទៅ ៖
១. ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹ​ស្ថាន​លក់​ឱសថ និង អាជ្ញាធរ​មូលដ្ឋាន ដើម្បី តាមដាន​ស្វែងរក​ក្រុមហ៊ុន​ខាងលើ​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ និង ប្រមូល​ឱសថ​ទាំង ៣ ប្រភេទ​ខាងលើ​មក​កម្ទេចចោល ។​

២. លោក លោកស្រី​វេជ្ជបណ្ឌិត និង ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ ទាំងអស់ ត្រូវ​បញ្ឈប់​ការចែក​ចាយ ការទិញ និង ការតាំង​លក់​ឱសថ​ខុសច្បាប់​ខាងលើ​ជាបន្ទាន់ ។​

៣. គ្រប់​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ត្រូវមាន​វិធានការ​ណែនាំ​ឱ្យបាន​ទូលំទូលាយ ដល់​គ្រប់​សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ឱ្យ​ឈប់​ប្រើប្រាស់ និង លក់​ឱសថ​ទាំងនេះ​ជា​បន្តទៀត ។​

៤. ក្រសួងសុខាភិបាល នឹងមាន​វិធានការ​ផ្លូវច្បាប់​តឹងរឹង​ចំពោះ​ជនខិលខូច សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ដែល​នៅតែ​បន្ត​ការ​ចែកចាយ ការទិញ និង ការតាំង​លក់​ឱសថ​ខុសច្បាប់​ខាងលើ ។​

សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ឱសថ​ខុសច្បាប់​ទាំង ៣ មុខ ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕​

ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here