ខេត្តព្រះសីហនុ និងកោះកុង ព្រមទាំងផ្លូវជាតិលេខ៤ ប្រឈមនឹងការលិចលង់ ដោយសារជំនន់ទឹកភ្លៀង

0
14

ភ្នំពេញ ៖  នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញ​សេចក្តីជូនដំណឹងពិសេសថ្មីមួយ ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ដោយសារឥទ្ធិពល​នៃខ្យល់មូសុងនិរតី បានធ្វើ​ឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពបែបនេះបណ្តាលឲ្យ ៖

១-ការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ៤។
២-ខ្យល់មានល្បឿនខ្លាំងពី ១៥-២០ម៉ែត្រក្នុងមួយវិនាទី។
៣-រលកមានកម្ពស់ពី ១-២ម៉ែត្រ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុង តំបន់ខាងលើ សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនេះ ៕ ស ពេជ្រ

LEAVE A REPLY

Please enter your comment!
Please enter your name here