តារាជូលីណា បង្ហាញភាពសិចស៊ីនិងសម្រស់បរិវេណផ្ទះរបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងឃ្លីបផ្សាយពាណិជ្ជកម្មទឹកអប់

0
13

(បរទេស)៖ តាមការដកស្រង់ការផ្សាយចេញពីវែបសាយទស្សនាវដ្តី W Magazine នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩នេះបានបង្ហាញនៅបរិវេណលំនៅឋានរបស់តារាហូលីវូដ Angelina Jolie នៅឯប្រទេសកម្ពុជា តាមរយៈឃ្លីបផ្សព្វផ្សាយ ពាណិជ្ជកម្មម៉ាកទឹកអប់ថ្មីមួយរបស់អ្នក

អ្នកនាង Angelina Jolie បានបន្តរក្សាទំនាក់ទំនងយ៉ាងស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែអ្នកនាងមានកូនប្រុសច្បងគេ កើតនៅកម្ពុជាប៉ុណ្ណោះទេ ខ្សែភាពយន្តឆ្នាំ២០១៧ ដែលអ្នកនាងដឹកនាំ មានចំណងជើងជាថា «ដំបូងគេសម្លាប់ឪពុកខ្ញុំ» ក៏រៀប រាប់នូវសម័យកាលដ៏ខ្មៅងងឹតរបស់ប្រទេសកម្ពុជា នៅក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហមថែមទៀតផង។

អ្នកនាង Jolie ក៏មានលំនៅឋាននៅកម្ពុជាផងដែរ ប៉ុន្តែពុំមានការដឹងលម្អិតជាសាធារណៈឡើយ។ បើតាមក្រុមហ៊ុនទឹកអប់បារាំង Mon Guerlain ឃ្លីបពាណិជ្ជកម្មថ្មីខាងលើជាម៉ាកទឹកអប់ ដែលម្តាយអ្នកនាងពេញចិត្តជាងគេ ត្រូវបានថតនៅបរិវេណជុំវិញផ្ទះរបស់អ្នកនាង Angelina Jolie នៅឯប្រទេសកម្ពុជា ដែលស្ថិតក្នុងទីជនបទ។ ក្នុងឃ្លីបរយៈពេល៤៥វិនាទីនោះ ក៏មានប្លង់បន្ទប់គេងដែរ ប៉ុន្តែមិនច្បាស់នោះទេថា តើវាជាបន្ទប់របស់ អ្នកនាង Jolie ឬយ៉ាងណា៕ ស ពេជ្រ

ជូលីណា

LEAVE A REPLY

Please enter your comment!
Please enter your name here