លោក ដូណាល់ ត្រាំ ចូលស្បថ​ឡើងកាន់​តំណែង​ជាប្រធានាធិបតី​ហើយ

0
195

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ  បានចូលស្បថ​ឡើងកាន់​តំណែង​ជាប្រធានាធិបតី​ហើយ ដែលពិធី​ទាំង​មូល​​រៀប​ចំ​ឡើង​នៅក្នុង​វិមាន Capital ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន  នៅវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹង​ពេលវេលា​រំលងអធ្រាតឈានចូល​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧ ម៉ោងនៅកម្ពុជាបន្ទាប់ពីលោក បានចូលរួមការប្រកួតប្រជែង​ជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន អស់ជាច្រើនខែ និងបានទទួលជោគជ័យគឺការឈ្នះឆ្នោត​ដែលមនុស្ស​ភាគច្រើនមិននឹកស្មានដល់​កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ។

ពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នេះមានការចូលរួមពី មន្ត្រីរដ្ឋបាលចាស់ គ្រប់ជាន់ថ្នាក់រួមទាំង អតីត​ប្រធានាធិបតី​ជាច្រើនរូប ជាពិសេសលោក បារ៉ាក់ អូបាម៉ា ដែលជាតួអង្គសំខាន់​ក្នុងការចូលរួមកម្មវិធីនេះដើម្បីធ្វើការផ្ទេរអំណាចជាផ្លូវការ ។ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរួចរាល់ អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា និងភរិយា បានចាកចេញពី វិមានកាល់ពីតាល់ តាមរយៈឧទ្ធម្ភាគចក្រទៅកាន់លំនៅ ដ្ឋានរបស់លោកដោយស្ងៀមស្ងាត់ ។

លោកដូណាល់ ត្រាំ ជាមហាសេដ្ឋី​ទីក្រុង​ញូយ៉ក ដែលមិនធ្លាប់មានបទសោធន៍ផ្នែកនយោបាយ​សោះ អាចមានឱកាសក្លាយជាមេដឹកនាំ​របស់​មហាអំណាចទី១លើពិភពលោក ដោយទទួលបានសំឡេងគាំទ្រពីប្រជាជនអាមេរិក៕  ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here