ជប៉ុនមានទំនុកចិត្តលើផ្នែកនយោបាយនិងសន្តិសុខល្អរបស់រាជរដ្ឋាភិបាលកម្ពុជាមកវិនិយោគទុនអចលនទ្រព្យមិនញញើត

0
9

ភ្នំពេញ :  ដោយសារមើលឃើញពីនយោបាយ សន្តិសុខ និងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជាកាន់តែរីកចម្រើននោះ ក្រុមហ៊ុនអចលនទ្រព្យរបស់ជប៉ុនមួយចំនួនបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍលំនៅឋានជូនប្រជាពលរដ្ឋកម្ពុជារស់ឲ្យកាន់តែមានភាពថ្លៃថ្នូរបែបស៊ីវិល័យ និងប្រសើរឡើង ដោយដាក់ទុនវិនិយោគប្រហាក់ប្រហែលជាង៧០លានដុល្លារសាងសង់ផ្ទះល្វែង និងខុនដូដាក់លក់ជូនអតិថិជនកម្ពុជាក្នុងតម្លៃសមស្របសមនឹងជីវរស់នៅរបស់ពួកគាត់ ។

ជាក់ស្តែងក្រុមហ៊ុនលំនៅឋានរបស់ជប៉ុនល្បីឈ្មោះមួយហៅថាក្រុមហ៊ុនលំនៅឋាន អារ៉ាខាវ៉ា កំពុងសាងសង់ខុនដូកម្ពស់២១ជាន់តាមស្តង់ដារជប៉ុនដែលមានទីតាំងនៅកណ្តាលក្រុងភ្នំពេញខាងក្រោយមន្ទីតពេទ្យរ៉ូយ៉ាល់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយសាងសង់លើផ្ទៃដី១.៣ ហិកតានិងមានតម្លៃសមរម្យសម្រាប់អតិថិជនកម្ពុជា។

ថ្លែងក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃ៩ខែតុលាឆ្នាំ២០១៩នេះ លោកអាឡិច យ៉ាស៊ូម៉ូតូ ជាសហស្ថាបនិកក្រុមហ៊ុន អារ៉ាខាវ៉ា បានមានប្រសាសន៍ថា លំនៅឋានបែបខុនដូនេះត្រូវបានសាងសង់ឡើងក្នុងគោលបំនងឲ្យប្រជាពលរដ្ឋកម្ពុជាដែលជាសិស្ស និស្សិត គូភរិយាថ្មី និងអ្នកក្រីក្រ បើទោះជាគាត់មានចំណូលទាបនិងមធ្យមក៏ដោយក៏អាចទិញលំនៅឋានខុនដូរបស់អារ៉ាខាវ៉ា បានដែរដោយទទួលបានជាម្ចាស់កម្មសិទ្ធិតកូនតចៅ ។ ខុនដូនេះសាងសង់កម្ពស់២១ជាន់តាមស្តង់ដារ ហើយបានចាប់ផ្តើមសាងសង់នៅខែ វិច្ឆិកា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០ខណៈបច្ចុប្បន្នសាងសង់បាន១៥ជាន់រួចទៅហើយនោះ។

លោកថាក្រុមហ៊ុន អារ៉ាខាវ៉ា ជាក្រុមហ៊ុនទី១នៅកម្ពុជាដែលប្រើទុនវិនិយោគតបស់ក្រុមហ៊ុនទាំងស្រុង ក្នុងការសាងសង់ដោយមិនពឹងថវិកាអតិថិជនហើយក៏ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាដែលអតិថិជនអាចទិញដោយពុំចាំបាច់បងប្រាក់កក់ ហើយងាចបង់រំលោះបានដោយមិនមានការប្រាក់ ពោលគឺអាចបង់ប្រចាំខែពី២៧៣ដុល្លារឡើងទៅ។ ដូច្នេះ ប្រចាពលរដ្ឋដែលមានចំណូល៦០០ឡើងទៅអាចទិញបានផ្ទះមួយជាប្រភេទស្ទូឌីយោឬផ្ទះមានពីរបន្ទប់ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here