រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  ​ព្រមាន​ចាត់វិធានការ​ចំពោះ​ការនាំ​ចូល​សត្វ​តាម​ព្រំដែន​ខុសច្បាប់

0
17

​​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ​បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​ឈ្មួញ​ដែល​នាំចូល​សត្វ​តាម​ព្រំដែន​ដោយ​ខុសច្បាប់ ។​

លោកវេង សាខុន បានមានប្រសាសន៍បែបនេះ ​ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រី អញ្ជើញជាអធិបតី ​បិទ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ កាលពី​ព្រឹក ថ្ងៃ ពុធ ១១ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២០ ។

​ក្នុងឱកាសនោះ លោក វេ​ង សាខុន ក៏បាន​ជំរុញឲ្យ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ​ត្រូវ «​ពង្រឹង​យន្តការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ចលនា​សត្វ ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ ស៊ុត ចេញ ចូល និង​នាំ​ឆ្លងកាត់ តាមដាន​ព័ត៌មាន​ស្តីពី​ស្ថានភាព​ជំងឺឆ្លង​សត្វ នៅ​ប្រទេសជិតខាង ជាពិសេស​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ចាត់វិធានការ​ទាំង​ផ្លូវច្បាប់ និង​បច្ចេកទេស​ឱ្យខាងតែបាន និង​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព​ចំពោះ​ការនាំ​ចូល​សត្វ​តាម​ព្រំដែន​ខុសច្បាប់​»​ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here