តារារ៉េប​​អាមេរិក Pop Smoke ស្លាប់​ក្នុង​វ័យ​២០ឆ្នាំ ដោយសារចោរ​ប្លន់ចូលសម្លាប់ក្នុងផ្ទះ

0
49

បើយោងតាមសារព័ត៌មាន TMZ បានឲ្យដឹងថាតារាចម្រៀង Bashar Barakah Jackson ឬ តារារ៉េប Pop Smoke បាននៅក្នុងផ្ទះរបស់លោក វេលាម៉ោង ៤៖៣០នាទីព្រឹក ហើយក៏មានបុរសមិនស្គាល់អត្តសញ្ញាណ២នាក់ បានពាក់ម៉ាសបិទមុខ សម្រុកចូលផ្ទះរបស់ Jackson និងបានបាញ់កាំភ្លើងទៅលើលោកជាច្រើនគ្រាប់។ នេះបើយោងការបញ្ជាក់ប្រាប់ របស់អ្នករាយការណ៍ម្នាក់សុំមិនបញ្ចេញឈ្មោះ ប្រាប់ billboard។

អ្នករាយករណ៍ដដែលបានបន្តថា ភ្លាមនោះលោក Jackson ក៏បានរត់ទាំងត្រដាបត្រដួសទៅកាន់មន្ទីពេទ្យភាគខាងលិច តំបន់ Hollywood តែជាអកុសលក្រុមគ្រូពេទ្យមិនអាចសង្គ្រោះលោកបានហើយ ដោយបានស្លាប់នៅទីនោះ។ ជាមួយគ្នានេះដែរ ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ូលិសកំពុងតាមប្រមាញ់៕ រស្មី

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here