អង្គការសង្គមស៊ីវិល« មេឃពណ៌ខៀវ »ចិន១០នាក់ មកដល់ប្រទេសកម្ពុជាទាំងកណ្តាលអធ្រាត្រដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 នៅកម្ពុជា

0
17

ភ្នំពេញ៖ ក្រុមអ្នកជំនាញស្ម័គ្រចិត្តរបស់អង្គការសង្គមស៊ីវិលចិន ចំនួន ១០រូប ដែលមានបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅប្រទេសចិនជាមិត្ត ដែលជាអង្គការមួយស្ថិតនៅក្នុងក្របខណ្ឌអង្គការសង្គមស៊ីវិលមានឈ្មោះថា អង្គការ សង្គ្រោះមេឃពណ៌ខៀវ( Blue Sky Rescue Organization – BSR) បានមកដល់ប្រទេសកម្ពុជាតាមច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ២៨ខែមេសា ឆ្នាំ២០២០នេះ ដោយនាំមកនូវសម្ភារ ឧបករណ៍ពេទ្យប្រយុទ្ធប្រឆាំងជំងឺ COVID-19 ជាច្រើនមកជាមួយផង ។
ជាទិសដៅ ក្រុមអ្នកជំនាញស្ម័គ្រចិត្តទាំងនេះ នឹងសហការជាមួយក្រសួងសុខាភិបាល ដើម្បីចូលរួមបាញ់ថ្នាំកម្ចាត់ជំងឺ COVID-19 ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ តាមណែនាំរបស់ក្រសួងសុខាភិបាល នៅតាមបណ្តារាជធានី-ខេត្ត ទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា ។
មន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា ការបញ្ជូនក្រុមអ្នកជំនាញរបស់អង្គការសង្គមស៊ីវិលចិនមកកម្ពុជានាពេលនេះ គឺធ្វើឡើងតបតាមការស្នើសុំរបស់វេទិកាសម្ពន្ធសង្គមស៊ីវិល (វ.ស.ស.) ដែលបានស្នើសុំឱ្យភាគីមិត្តចិន ចូលរួមផ្តល់ការឧបត្ថម្ភ ក្នុងក្របខណ្ឌសង្គមស៊ីវិល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា នាពេលកន្លងមក ។
អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការចូលរួមទប់ស្កាត់ជំងឺ COVID-19 នោះ គឺកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) បានសម្រេចផ្តល់ជំនួយដល់ វ.ស.ស. នូវម៉ាស់ពេទ្យចំនួន ១៥០ ០០០សន្លឹក ម៉ាស់មុខ 3D ចំនួន ៥០ ០០០សន្លឹក អាវពេទ្យសម្រាប់ការពារមេរោគចំនួន ៧,៩៤០ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺ COVID-19 ចំនួន ៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១,១៣១,៤០០យ័ន ឬប្រមាណ ១៥៩,១៩២ដុល្លារ ជូនដល់កម្ពុជា ៕
ដោយ៖ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here