កញ្ញា ធី សុវណ្ណថា ចូលខ្លួនបំភ្លឺតុលាការព្រឹកនេះ ករណីប្តឹង លោក សម រង្ស៊ី ទារជំងឺចិត្ត២៥ម៉ឺន$

0
194

ភ្នំពេញ៖ កញ្ញា ធី សុវណ្ណ​ថា ប្រធានអង្គការក្នុងស្រុ និងជាអតិតសមាជិកគណបក្ស​សង្រោះជាតិ នៅ​ម៉ោង៨និង៤៥នាទី ព្រឹក​នៅ​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បី​ចូល​បំភ្លឺ​ជូន​តំណាង​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការប្តឹង លោក សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន២៥ម៉ឺន​ដុល្លារ​អាមេរិក។

កញ្ញា ធី សុវណ្ណ​ថា បាន​ប្តឹង​លោក សម រង្ស៊ី ដោយ​ភ្ជាប់​យក​ករណី​ដែល​លោក សម រង្ស៊ី ចោទប្រកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា បាន​សូក​ប្រាក់ កញ្ញា ធី សុវណ្ណ​ថា ចំនួន១លានដុល្លារ​អាមេរិក ដើម្បីឱ្យ​រូបនាង​ធ្វើ​សកម្មភាព ប្រឆាំងនឹង​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ ទើប​កញ្ញា ធី សុវណ្ណ​ថា បាន​ប្តឹងទៅ​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌ និង ផ្តន្ទាទោស​លោក សម រង្ស៊ី តាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ២៥ ម៉ឺនដុល្លារអាមេរិក។

គេនៅចាំបានថា កន្លងមក​កញ្ញា​ធី សុវណ្ណ​ថា បញ្ជាក់ថា ក្នុងឱកាស​ជំនួប​សំណេះសំណាល​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ លោក សម រង្ស៊ី បាន​និយាយថា សម្តេច​តេ​ជោ​សូក​ប្រាក់​កញ្ញា​ធី សុវណ្ណ​ថា ចំនួន១លាន​ដុល្លារ​អាមេរិក។ កញ្ញា ធី សុវណ្ណ​ថា ចាត់ទុកថា ការលើកឡើង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ គឺជា​ការចោទប្រកាន់​មួលបង្កាច់ ជាការ​អះអាង​ដោយ​បំផ្លើស​និង​ជាការ​ទម្លាក់កំហុស​ដោយ​អ​សុច្ចរិត ហើយ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ និង​សេចក្ដីថ្លៃថ្នូរ​របស់នាង ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here