ប្រជាជនស្លាប់ជាង១០០នាក់ ជាង៤,០០០នាក់ រងរបួស និង៣សែននាក់ បាត់បង់ផ្ទះសម្បែង ដោយសារការផ្ទុះឃ្លាំងស្ដុកសារធាតុគីមី នៅទីក្រុងបេរូត

0
48

(បេរូត)៖  ប្រជាជនលីបង់ជាង១០០នាក់បានស្លាប់ ជាង៤០០០នាក់រងរបួសនិង ៣០០,០០០នាក់ បានបាត់បង់ផ្ទះសម្បែងដោយសារតែត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារម្សិលមិញ។
នេះបើតាមការឲ្យដឹងពីអភិបាលក្រុងបេរូត លោក Marwan Abboud ដែលចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

បើតាមលោក Marwan Abboud អាជ្ញាធរលីបង់កំពុងផ្ដល់ចំណីអាហារ, ទឹក និងជម្រកស្នាក់នៅបណ្ដោះអាសន្នដល់ប្រជាជនទាំងនេះ ហើយការខូចខាតត្រូវបាន ប៉ាន់ស្មានជាបឋមថាគិតជាទឹកប្រាក់ប្រហែលពី ៣ ទៅ៥ពាន់លានដុល្លារ។ មូលហេតុពិតប្រាកដនៅពីក្រោយការផ្ទុះដ៏កក្រើកនេះ មិនទាន់មានការបញ្ជាក់ នៅឡើយទេ ខណៈក្រុមមន្ត្រីលីបង់អះអាងថា ការផ្ទុះគឺបានកើតចេញពីឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ដែលបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយដោយគ្មាន ការរក្សាសុវត្ថិភាពត្រឹមត្រូវ។

នៅក្នុងហេតុការណ៍ផ្ទុះនេះ មនុស្សយ៉ាងហោច១០០នាក់ បានស្លាប់ និងជាង៤,០០០នាក់ រងរបួស។ ប៉ុន្តែ អាជ្ញាធរលីបង់ ជឿជាក់ថាចំនួនអ្នកស្លាប់អាចនឹង បន្តកើនឡើង៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here