ក្លិបអ្នកកាសែតកម្ពុជា ផ្តល់រង្វាន់ជ័យលាភីប្រលងអត្ថបទប្រធានបទកូវីដ-19

0
44

ភ្នំពេញ÷ក្លិបអ្នកកាសែត កម្ពុជានាព្រឹកថ្ងៃទី៧ខែកញ្ញា ឆ្នាំ ២០២០ បានរៀបចំពិធីប្រគល់រង្វាន់ដល់អ្នកកាសែតជ័យលាភីក្នុងការប្រឡងអត្ថបទអ្នកសារព៌ត៌មានក្នុងបរិបទកូវីដ-19 ដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ជាកិច្ចចាប់ផ្តើមលោក ប៉ែន ប៊ុណ្ណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានមតិស្វាគមន៍និងលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-19ធ្វើឲ្យកម្ពុជាមិនរីករាលជំងឺនេះច្រើននិងគ្មានអ្នកស្លាប់ មានតែជាសះស្បើយជាបន្តបន្ទាប់។ទាំងនេះគឺដោយសារមានការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលហើយក្នុងនោះមានការចូលរួមផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព ក្រមសិលធម៌ និងចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ជំងឺដ៏សាហាវនេះផងដែរ។ ដោយហេតុនេះហើយទើបក្លិបអ្នកកាសែតកម្ពុជាបើកវេទិកាប្រកួតប្រជែងសរសេរអត្ថបទនេះឡើង។
បន្ទាប់មកអង្គពិធីបានប្រកាសលទ្ធផលអ្នកទទួលជ័យលាភីក្នុងចំណោមបេក្ខជន២៥នាក់ត្រូវបានជ្រើសរើសតែ៣នាក់ និង២នាក់ទទួលរង្វាន់លើកទឹកចិត្ត ក្នុងនោះមាន
លេខ១ដល់លេខ៥ដូចតទៅ÷
លេខ១ កញ្ញា សៅ សុខអេង ទទួលពាន១ និងថវិកា ២លានរៀល ។
លេខ២ លោក ម៉ៅ សំណាង ទទួលពាន១ និងថវិកា ១លាន២សែនរៀល
លេខ៣ អ្នកស្រី មុំ គន្ធា ទទួលពាន១ និងថវិកា៨សែនរៀល រៀល
លេខ៤ លោកស្រី ស៊ន សុខឃាង រង្វាន់លើកទឹកចិត្តនិងថវិកា ៤ សែនរៀល
លេខ ៥ លោកស្រី អេង គឹមហុង រង្វាន់លើកទឹកចិត្ត ថវិកា៤សែនរៀល។
ជាមួយគ្នាដែរ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានមតិសំណេះសំណាលសម្តែងកោតសរសើរដល់ក្លិបអ្នកកាសែតកម្ពុជាដែលរៀបចំកម្មវិធីនេះឡើងនិងអបអរសាទរអ្នកទទួលជ័យលាភី ព្រមទាំងមានមតិផ្តាំផ្ញើ
ឲ្យយើងទាំងអស់គ្នាកុំសន្តិភាពនឹងជំងឺកូវីដ-19 ត្រូវតែនាំគ្នាបន្តទប់ស្កាត់ជំងឺនេះជាបន្តទៀត ព្រោះនៅលើពិភពលោកនៅមិនទាន់រកឃើញឱសថព្យាបាលបាន១០០ភាគរយនៅឡើយទេ ។
លោករដ្ឋមន្រ្តីក៏បានជំរុញឲ្យអ្នកកាសែតទាំងអស់ត្រូវយកចិត្តទុកដាក់សរសេរព័ត៌មានពិតនិងច្បាស់លាស់ស្តីពីជំងឺកូវីដ-19នេះ ចៀសវាងមានការបំប៉ោងធ្វើឲ្យសង្គមជាតិវឹកវរ ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here