ទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០ និងផ្សព្វផ្សាយអ្នកនាំសារសន្តិភាព

0
26

(ចេញផ្សាយ១២.១០.២០)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មានប្រារព្ធកម្មវិធីអបអរសាទរទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០ និងផ្សព្វផ្សាយអ្នកនាំសារសន្តិភាព ក្រោមមូលបទ”ការពារសន្តិភាពជាមួយគ្នា”។ពិធីនេះ បានចាប់ផ្តើមសកម្មភាពពីការធ្វើទស្សនកិច្ចសិក្សាចេញពីវិមានអនុស្សាវរីយ៍ ” នយោបាយ ឈ្នះ ឈ្នះ “ ដើម្បីសិក្សាស្វែងយល់បន្ថែមពីអត្ថន័យនយោបាយឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកឯក មគ្គុទ្ទេសដ៏ឆ្នើម និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ក្រោមអធិបតីភាព លោក​បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា និង​ជា​ប្រធានកាយរឹទ្ធិ​ជាតិ​កម្ពុជា ព្រមទាំង​មាន​វត្តមាន​ចូលរួម​ពី​ថ្នាក់​ដឹកនាំកាយ​រឹទ្ធិជាតិ​កម្ពុជា លោក លោកស្រីអគ្គនាយក សាកល​វិទ្យាធិការ អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​លោក លោកស្រី​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានីខេត្តទាំង២៥។

ក្នុង​ឱកាស​នោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏​បាន​ថ្លែង​អំណរ​គុណ ដល់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​វិមានឈ្នះ ឈ្នះ ប្រកបដោយមោទនភាព៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here