ព្យុះលេខ៨បោកបក់ដល់វៀតណាមនិងកម្ពុជាខណ:ព្យុះលេខ៧មិនទាន់រលត់

0
17

(ចេញផ្សាយថ្ងៃ១៤.១០.២០)
វៀតណាម÷សម្ពាធទាបនៅតំបន់សមុទ្រចិនខាងត្បូងជាប់ប្រទេសវៀតណាម បានកកើតទៅជាព្យុះលេខ៧ ដែលមានឈ្មោះអន្តរជាតិថាជាព្យុះ(Nangka) បានបោកបក់ចូលមកតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម បង្កឲ្យមានគ្រទឹកជំនន់ទ្រង់ទ្រាយធំបំផុត បំផ្លាញទ្រព្យសម្បត្តិនិងអាយុជិវិតជាច្រើនហើយនឹងរាលដាលដល់កម្ពុជាផងដែរ។
ខណៈព្យុះលេខ៧មិនទាន់ផុតទៅផង ព្យុះលេខ៨ក៏បានសំដៅមកកាន់ប្រទេសវៀតណាមបន្ថែមទៀត។ នៅក្នុងកិច្ចប្រជុំរបស់អគ្គនាយករងគ្រប់គ្រង បង្ការគ្រោះធម្មជាតិ នារសៀលថ្ងៃទី១៣ខែតុលា លោកអគ្គនាយករង ហ្វាង ភុក ឡឹម បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់នៅតំបន់ភាគខាងកើតហ្វីុលីពីន ហើយធ្វើដំណើរចូលមកកាន់តំបន់សមុទ្រចិនខាងត្បូងនៅថ្ងៃទី១៥ ខែតុលានេះ។
លោក ឡឹមបានឲ្យដឹងថា ព្យុះលេខ៧ បានវាយប្រហារចូលដីគោកបណ្តាខេត្តស្ថិតនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម បង្កឲ្យមានគ្រោះទឹកជំនន់ ទ្រង់ទ្រាយធំសម្លាប់មនុស្សរាប់សិបនាក់ និងបំផ្លាញទ្រព្យសម្បត្តិជាច្រើន។ នៅថ្ងៃទី១៦ ខែតុលាសម្ពាធទាបនឹងចូលមកដល់ដែនសមុទ្រវៀតណាម ហើយប្រែក្លាយទៅជាព្យុះលេខ៨ ចូលទៅកាន់ដីគោកប្រទេសវៀតណាម អូសន្លាយដល់ថ្ងៃទី ១៩-២០ ខែតុលា។
នៅពេលនេះដែរទីក្រុងហុងកុងបានប្រកាសសញ្ញាអាសន្នពីខ្យល់កំណាចមួយនៅព្រឹកថ្ងៃ១៣ខែតុលា ពីព្យុះទីហ្វុងណាងកា (Nangka) ដែលបាននិងកំពុងធ្វើដំណើរកាន់តែខិតជិតដល់ទីក្រុងភាគអាគ្នេយ៍ប្រទេសចិនមួយនេះហើយ។ ព្យុះ Nangka បានស្ថិតនៅចម្ងាយ៤៥០គីឡូម៉ែត្រពីភាគនិរតីទីក្រុងហុងកុង ហើយត្រូវបានគេព្យាករថា នឹងបក់បោកក្នុងល្បឿន ២២គីឡូម៉ែត្រក្នុងមួយម៉ោង ទៅកាន់ខេត្តដីកោះហៃណាន (Hainan) មុននឹងត្រូវថមថយកម្លាំងបន្តិចម្ដងៗ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here