ហោះហើរសុខៗ យន្តហោះទៅបុកផ្សារទំនើបនៅអូស្ត្រាលីស្លាប់៥នាក់ របួសច្រើននាក់

0
191

អូស្រ្តាលី ៈ មនុស្ស៥នាក់ស្លាប់ ក្រោយពេលយន្តហោះធុនតូចប្រភេទ Beechcraft B200 បានដាំក្បាលបុកចូលមជ្ឈមណ្ឌុលផ្សាទំនើបនៅទីក្រុងម៉ែលមឺន ប្រទេសអូស្ត្រាលី នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

មន្ត្រីប៉ូលិស រដ្ឋ Victoria លោក Stephen Leane បានឲ្យដឹងថា ជនរងគ្រោះស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះ គឺជាអ្នកដំណើរនៅលើយន្តហោះ។ យន្តហោះខាងលើមានបញ្ហាម៉ាស៊ីនពេលហោះហើរចេញពីអាកាសយានដ្ឋាន Essendon ក្នុងទីក្រុងម៉េលមឺននោះ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា យន្តហោះខាងលើធ្លាក់បុកចំកន្លែងស្តុកទំនិញនៅក្នុងផ្សាហើយផ្ទុះ តែសំណាងពេលហេតុការណ៍គ្រោះថ្នាក់កើតឡើយនៅផ្សារទំនើបនោះមិនទាន់បើកទ្វានៅឡើយ។ លោក Mikey Cahill សាក្សីនៅកន្លែងកើតហេតុបាននិយាយទៅកាន់បណ្តាញព័ត៌មាន Herald Sun ថា« ខ្ញុំគិតថានឹងមានរឿងរន្ធត់កើតឡើង នៅពេលមានសម្លេងផ្ទុះយ៉ាងខ្លាំង និងផ្សេងខ្មៅគ្រប់ដណ្តើបនៅតំបន់នោះ»។ មនុស្ស៥នាក់នៅលើយន្តហោះសំណាងអាក្រក់នោះ ធ្វើដំណើរពីKing Island ក្នុងតំបន់ Tasmania ។

ក្រសួងចរាចរណ៍អូស្ត្រាលីនឹងបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here