អតីតព្រះចៅអធិការវត្តព្រះធម្មកាយព្រះនាម Phra Dhammachayo ជាចំណុច នៃវិវាទជាមួយរដ្ឋាភិបាលថៃត្រូវបានព្រះ មហាក្សត្រថៃត្រាស់បង្គាប់ដកហូតតួនាទី

0
74

អតីតព្រះចៅអធិការវត្តព្រះធម្មកាយព្រះនាម Phra Dhammachayo ជាចំណុច នៃវិវាទជាមួយរដ្ឋាភិបាលថៃត្រូវបានព្រះ មហាក្សត្រថៃត្រាស់បង្គាប់ដកហូតតួនាទីនៅក្នុងព្រះពុទ្ធសាសនាក៏ដូចជាព្រះចៅ អធិការវត្តខាងលើ។ ការដកហូតតំណែងព្រះចៅអធិការខាងលើ ក្រោយពេលប៉ូលិសថៃជាង៤ពាន់នាក់ឡោមព័ទ្ធវត្តដែលមានឥទ្ធិពលបំផុតដើម្បីតាមចាប់ព្រះកាយព្រះចៅអធិការជាប់ចោទ ពីបទលាងលុយខ្មៅ។

វិវាទជាមួយវត្តដែល កសាងអស់ជាង១ពាន់លានដុល្លារគឺជា ឧបសគ្គដ៏ធំបំផុតសម្រាប់រដ្ឋាភិបាលយោធាថៃចាប់តាំងពីឡើងកាន់តំណែងដឹកនាំប្រទេសតាំងពីឆ្នាំ២០១៤មក។ ឯកសារចេញពីព្រះរាជវាំងថៃកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា ព្រះមហាក្សត្រ Maha Vajiralongkorn បានទទួលសំណើរបស់រដ្ឋាភិបាលក្នុងការដកហូតតំណែងព្រះចៅអធិការដោយមូល ហេតុមិនបំពេញទៅតាមសំណើរបស់ ស្ថាប័នសមត្ថកិច្ច និងលាក់ខ្លួនរហូតមិន ទៅបំភ្លឺពីហេតុការណ៍ពាក់ព័ន្ធ។

ព្រះចៅអធិការ Phra Dhmmachayo មិនសក្តិសមទទួលតំណែងព្រះចៅអធិការវត្តខាងលើទៀតឡើយ។ នេះជាការសម្រេច ថ្មីមួយរបស់ព្រះមហាក្សត្រថៃក្រោយពេលឡើងគ្រងរាជ្យសម្បត្តិនៅខែធ្នូ ឆ្នាំ២០១៦ ជំនួសព្រះបិតា Bhumibol Adulyadej ដែលសោយទីវង្គត ។

ការសម្រេចខាងលើរបស់ព្រះមហាក្សត្រថៃមិនមែនមានន័យថា ព្រះអង្គត្រូវតែលាចាកសិក្ខាបទនោះឡើយ ហើយការ សម្រេចបែបនោះមានតែពុទ្ធបរិស័ទចំណុះជើងវត្តតែប៉ុណ្ណោះទើបសម្រេចបាន។

អតីតព្រះចៅអធិការ Phra Dhammachayo ព្រះជន្ម៧២វស្សារងការចោទ ប្រកាន់ទទួលប្រាក់១,២ពាន់លានបាត (ប្រមាណ៣៣លានដុល្លារ) ពីអង្គការ ដែលមានភាពជិតស្និទ្ធជាមួយអតីតនាយ ករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ៕

អតីតព្រះចៅអធិការវត្តព្រះធម្មកាយព្រះនាម Phra Dhammachayo

LEAVE A REPLY

Please enter your comment!
Please enter your name here