ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ម៉ាឡេស៊ី ហាម មន្ត្រីការបរទេសនិងពលរដ្ឋកូរ៉េខាងជើង ចាកចេញពីម៉ាឡេស៊ី

0
184

លោក Ahmad ZahidHamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ បានប្រកាសហាមមន្ត្រីការបរទេស និងពលរដ្ឋកូរ៉េខាងជើង ទាំងអស់ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ចាកចេញពីប្រទេសនេះជាដាចខាត ដើម្បីសកម្មភាពតបតកូរ៉េខាងជើងដែលបានធ្វើមកលើម៉ាឡេស៊ី ។

លោកបានបញ្ជាក់ថា នៅពេលនេះ គេមិនទាន់ដឹងពីចំនួនពិតប្រាកដរបស់ពលរដ្ឋកូរ៉េខាងជើងនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយ ថា តើមានប៉ុន្មាននាក់។ ប្រភព AFP បានផ្សាយថា សហគមន៍ជនជាតិកូរ៉េខាងជើង នៅក្នុងប្រទេសម៉ាឡេស៊ីមានប្រមាណ១ពាន់នាក់ ។

សូមបញ្ជាក់ថា កូរ៉េខាងជើង បានប្រកាសហាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីប្រទេសកូរ៉េខាងជើង ព្រមជាមួយគ្នានេះ រូបិយប័ណ្ណកូរ៉េខាងជើង ក៏ហាមមិនឲ្យវេរចូលទៅកាន់ប្រទេសម៉ាឡេស៊ីផងដែរ ប៉ុន្តែពលរដ្ឋទាំងនោះអាចនៅក្នុងទឹកដីកូរ៉េខាងជើងធ្វើការងារដូចធម្មតាបាន ។ ទំនាក់ទំនងប្រទេសទាំងពីរកំពុងតែមានសភាពតានតឹងខ្លាំងឡើង ដោយសារតែពាក់ព័ន្ធនឹងការស្លាប់របស់លោកគីម ជុងណាម បងប្រុស (ឪពុកតែមួយ ម្តាយផ្សេងគ្នា)មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។

ប្រទេសម៉ាឡេស៊ីបានលុបចោលការផ្តល់ទិដ្ឋាការដល់ពលរដ្ឋកូរ៉េខាងជើងចូលទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗ ដោយហេតុផលបញ្ហាសន្តិសុខ ៕

លោក Ahmad ZahidHamidi

LEAVE A REPLY

Please enter your comment!
Please enter your name here