រថយន្តក្រុងមួយគ្រឿងត្រូវរថភ្លើងបុកនៅអាមេរិកស្លាប់ និងរបួសជិត៤០នាក់

0
66

ទីភ្នាក់ងារព័ត៌មានស៊ីអិនអិនបានរាយការណ៍បឋមនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ថា រថយន្តក្រុងមួយគ្រឿងត្រូវរថភ្លើងបុកបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តក្រុងដឹកមនុស្ស៥០ទៅ៦០នាក់បានបើកឆ្លងកាត់ផ្លូវរថភ្លើង ប៉ុន្តែមិនទាន់ទាំងឆ្លងផុតផង ស្រាប់តែត្រូវរថភ្លើង CSX មកបុកតែម្តងកាលពីវេលាម៉ោង២និង១៣នាទីរសៀល ម៉ោងនៅក្នុងតំបន់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងតំបន់ Biloxi រដ្ឋ Mississippi សហរដ្ឋអាមេរិក ។

អ្នកនាំពាក្យរបស់ស្នងការប៉ូលិស Vincent Creel បានថ្លែងថា មនុស្ស៣នាក់បានបាត់បង់ជីវិតខណៈកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯម្នាក់ទៀតស្លាប់នៅកន្លែងកើតហេតុ និង៣៥នាក់ផ្សេងទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួស ។

រថភ្លើងធ្វើដំណើរចេញពីតំបន់ New Orleans ឆ្ពោះទៅកាន់ទីក្រុង Alabama ដោយក្នុងនោះមានដឹកក្បាលរថភ្លើង៣ ទូរថភ្លើង៥២ ។ ទូរថភ្្លើង២៧ទូ មានផ្ទុកទំនិញរបស់របរ រីឯទូរថភ្លើង២៥ទូផ្សេងទៀត ពុំមានផ្ទុកទំនិញនោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here