កម្លាំងទាហានរបស់សម្ព័ន្ធមិត្ត អារ៉ាប់ និងក្រុមជនជាតិឃឺត ដឹកនាំដោយអាមេរិក បើកការវាយប្រហារទៅលើក្រុម IS នៅជិត ស្រុក BirFawaz មានចម្ងាយពីទីក្រុង Raqa ជាង២០គីឡូម៉ែត្រ

0
178

ប្រភពពីសារព័ត៌មាន AP បានផ្សាយថា កម្លាំងទាហានរបស់សម្ព័ន្ធមិត្ត អារ៉ាប់ និងក្រុមជនជាតិឃឺត ដឹកនាំដោយអាមេរិក បើកការវាយប្រហារទៅលើក្រុម IS នៅជិត ស្រុក BirFawaz មានចម្ងាយពីទីក្រុង Raqa ជាង២០គីឡូម៉ែត្រ ។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់របស់អាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងនៅថ្ងៃទី៨ ខែមីនា ថា អាមេរិកនឹងបញ្ជូនទាហានជើងទឹកវាយឡើងគោក ប្រមាណ២០០នាក់ និងអាវុធធុនធ្ងន់ ទៅកាន់ប្រទេសស៊ីរី ដើម្បីត្រៀមលក្ខណៈវាយប្រហារទៅលើក្រុម IS បណ្តេញចេញពីទីក្រុង រ៉ាក់កា ។ ការសម្រេចបញ្ជូនកម្លាំងទាហាននេះ បានបង្ហាញយ៉ាងច្បាស់ថា សេតវិមានក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំបានគិតគូរដល់ការកម្ចាត់ក្រុមភេរវកម្មរដ្ឋអិស្លាមនៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់ផងដែរ ។

ប្រភពពីមន្ត្រីអាមេរិកបានបញ្ជាក់ថា ការបញ្ជូនកម្លាំងទាហានជើងទឹកវាយឡើងគោក ជាការត្រៀមលក្ខណៈជួយដល់កម្លាំងទាហានក្នុងតំបន់ ដើម្បី វាយប្រហារទៅលើក្រុម IS ។ ជាមួយគ្នានេះ អាមេរិកបានត្រៀមលក្ខណៈបញ្ជូនកម្លាំងទាហាន រាប់រយនាក់ទៅកាន់ប្រទេសគុយវេត ជាការត្រៀមលក្ខណៈនៅក្នុងសង្គ្រាមវាយប្រហារក្រុម ISនោះ ។

សកម្មភាពខាងលើកើតឡើង ក្រោយពេលដែល មន្ទីរបញ្ចកោណ បានស្នើគម្រោងដល់សេតវិមានពីសកម្មភាពប្រឆាំងក្រុមរដ្ឋអិស្លាម ។ គម្រោងបញ្ជូនទាហានខាងលើរបស់អាមេរិក ជាការជួយដល់ខ្មាន់កំាភ្លើងក្រុមប្រឆាំងស៊ីរី ក្នុងការវាយប្រហារដណ្តើមទីក្រុងរ៉ាក់កាពីដៃក្រុមរដ្ឋអិស្លាម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here