បាតុករ២នាក់ស្លាប់ និងច្រើននាក់រងរបួស ក្នុងបាតុកម្មក្រោយលោកស្រី ផាក យុងហេ ដកហូតពីតំណែង

0
181

ប្រភពព័ត៌មានស៊ីអិនអិនបានផ្សាយមុននេះបន្តិចថា បាតុករ២នាក់បានបាត់បង់ជីវិត ក្នុងការធ្វើបាតុកម្ម ហើយប៉ះទង្គិចគ្នាដោយហិង្សា ក្រោយពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានដកហូតពីតួនាទី ។

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Hwang Geun Hye បានចេញសេចក្តីថ្លែងការណ៍អំពីគ្រោះថ្នាក់ខាងលើនេះ ដោយនិយាយថា ការបាត់បង់ជីវិតបាតុករនាពេលនេះ គឺជារឿងគួរឲ្យសោកស្តាយជាទីបំផុត ។

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ព័ត៌មានលម្អិតជុំវិញហេតុការណ៍ហិង្សាខាងលើនេះឡើយ ដោយគ្រាន់តែបន្ថែមថា មនុស្សច្រើននាក់ផ្សេងទៀតបានរងរបួសអំឡុងពេលបាតុកម្មនេះ ។

កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧ តំណែងប្រធានាធិបតីកូរ៉េខាងត្បូងរបស់លោកស្រី ផាក យុងហេ ត្រូវបានបញ្ជប់ បន្ទាប់ពីតុលាការធម្មនុញ្ញប្រទេសនេះ បានសម្រេចរក្សាទុកជាបានការ ការសម្រេចដកតួនាទីពីក្រុមតំណាងរាស្ត្រទៅលើតំណែងលោកស្រីប្រធានាធិបតីកាលខែធ្នូ ឆ្នាំ២០១៦នោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here