ព្យុះ Enawo សម្លាប់មនុស្ស៣៨នាក់នៅ Madagascar

0
187

មន្ត្រីបានលើកឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ថា ជនរងគ្រោះបាត់បង់ជីវិតដោយសារខ្យល់ព្យុះ Enawo វាយប្រហារនៅក្នុងប្រទេស Madagascar កាលពីដើមសប្តាហ៍ រហូតមកដល់ពេលនេះ គឺកើនឡើង៣៨នាក់ហើយ ។

ប្រភពបន្តថា ខ្យល់ព្យុះ Enawo បានវាយប្រហារតំបន់ភាគឦសានប្រទេសនេះ បង្កឲ្យបាក់រលំដើមឈើ បង្គោលភ្លើង រលំផ្ទះសម្បែង និងទឹកជំនន់ ធ្វើឲ្យបាត់បង់អាយុជីិវិតមនុស្សកើនដល់៣៨នាក់ របួស១៨០នាក់ និង៥៣០០០នាក់ផ្សេងទៀតបាត់បង់ទីជម្រក ។

នៅពេលនេះ ខ្យល់ព្យុះ Enawo បានខ្សោយកម្លាំងវាយប្រហារ ហើយបានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ខ្ពង់រាប ។

ខ្យល់ព្យុះនេះ ពេលដែលវាយប្រហារប្រទេសខាងលើ គឺមានកម្លាំង១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ។ រយៈពេលតែ១២ម៉ោងប៉ុណ្ណោះ កម្ពស់ទឹកបានឡើងកម្ពស់រហូតដល់១២អុីង ។

ប្រធានគ្រប់គ្រងគ្រោះមហន្តរាយប្រទេសនេះ លោក Thierry Venty បានថ្លែងថា បើទោះបីខ្យល់ព្យុះបានស្ងប់ស្ងាត់ទៅវិញក៏ពិតមែន ប៉ុន្តែការខូចខាត នៅមានទំហំធេង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here