ប៉ូលិសបង់ក្លាដែសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុកដែលបាតុកម្មផ្ទុះអំពើហិង្សា

0
177

ដោយសារតែតម្លៃឧស្ម័នឡើងថ្លៃ ក្រុមបាតុកម្មច្រើននាក់បានធ្វើបាតុកម្ម ហើយប៉ុនប៉ងចូលទៅគ្រប់គ្រងក្រសួងថាមពលរបស់ប្រទេសនេះ ទើបធ្វើឲ្យមានអំពើហិង្សាផ្ទុះឡើង ហើយកម្លាំងប៉ូលីសក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករផងដែរកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។

តម្លៃប្រេងបានចាប់ផ្តើមហក់ខ្ពស់ដោយចាប់ផ្តើមចូលដល់ខែមីនា ឆ្នាំ២០១៧នេះភ្លាម ។ តម្លៃេប្រងកើនឡើងមធ្យមភាគ២២.៧ភាគរយ ក្នុងដំណាក់កាលទី២ ។ វាជាការឡើងថ្លៃលើកទី២ក្នុងរយៈពេល២ឆ្នាំមកនេះ បើទោះបីមានការជំទាស់ពីគណបក្សនយោបាយ ឧស្សាហកម្មដទៃផ្សេងទៀត ព្រមទាំងបូករួមការនាំចេញវេយនភ័ណ្ឌទៅកានអាមេរិកមួយឆ្នាំយ៉ាងតិច២៨ពាន់លានដុល្លារយ៉ាងណាក៏ដោយ ក៏មិនអាចជួយដល់តម្លៃប្រេងក្នុងប្រទេសនេះចុះថ្លៃបានដែរ ។

សកម្មជនមកពីគណបក្សឆ្វេងនិយមបានគប់ដុំឥដ្ឋ និងកម្ទេចរថយន្តជាច្រើនគ្រឿង ខណៈពួកគេព្យាយាមដង្ហែក្បួនរុលទៅមុខឆ្ពោះទៅកាន់ក្រសួងថាមពល ដែលមូលហេតុនេះហើយ ទើបប៉ូលិសចាំបាច់ត្រូវតែបំបែកក្បួនបាតុកម្មនេះជាបន្ទាន់ ។

ស្នងការប៉ូលិសបានប្រាប់រ៉យទ័រថា ប៉ូលិសច្រើននាក់បានរងរបួស ប៉ុន្តែមិនមានក្រុមបាតុករណាម្នាក់ត្រូវបានចាប់ខ្លួនឡើយ ។

ទោះយ៉ាង ក្រុមបាតុករបានអះអាងថា សកម្មជនប្រមាណ៥០នាក់បានរងរបួស និងច្រើននាក់ត្រូវចាប់ខ្លួន ។

មេដឹកនាំបក្សកុម្មុយនីស្តបង់ក្លាដែស ឈ្មោះ Ruhin Hossain Prince បាននិយាយថា ពួកគេធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែត្រូវបានបង្អាក់ដោយសកម្មភាពរបស់ក្រុមប៉ូលិស ។ លោកអះអាងប្រាប់អ្នកកាសែតថា សកម្មជនរបស់លោកច្រើននាក់ត្រូវបានចាប់ខ្លួន ។

អតិផរណាបង់ក្លាដែសបានកើនឡើងខ្លាំងក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ហើយអាចកើនឡើងខ្ពស់ជាងនេះ ក្នុងខែ២ខាងមុខទៀត ដោយការកើនតម្លៃប្រេងខ្លាំង ដែលគេប្រើប្រាស់ច្រើននៅក្នុងការចំអិនអាហារ និងប្រតិបត្តិការយានយន្ត ។

តុលាការកំពុងបានសម្រេចកំណត់រក្សាតម្លៃប្រេងឡើងថ្លៃឲ្យនៅដដែលដំណាក់កាលទីពីររយៈពេល៦ខែ ពីខែមិថុនា ក្រោយមានញាត់ធ្វើឡើងដោយក្រុមអ្នកប្រើប្រាស់ និងក្រុមទាមទារសិទ្ធិ ។

រដ្ឋាភិបាលបង់ក្លាដែសក៏មានគម្រោងបង្កើនពន្ធអគ្គិសនី ដើម្បីកាត់បន្ថយការឧបត្ថម្ភធន ដែលជាចំណុចព្រួយបារម្ភយ៉ាងខ្លាំងចំពោះជីវភាពរស់នៅប្រជាពលរដ្ឋក្នុងប្រទេសក្រីក្រ ហើយមានពលរដ្ឋសរុបជាង១៦០លាននាក់មួយនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here