សម្តេចតេជោ អញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រដល់គរុនិស្សិត-សិស្ស ៩៨៤នាក់

0
167

(ភ្នំពេញ)៖  នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារសំខាន់ៗជាច្រើន ថា សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិត បានចំនួន ១៩លើកមកហើយ ហើយមិនដែលខកខានម្តងណាឡើយ ព្រោះត្រូវមានការផ្តាំផ្ញើមុននឹងពួកគេចេញទៅបំពេញការងារបណ្តុះបណ្តាល។ ការបណ្តុះបណ្តាលធនធានមនុស្ស និងការដាំដុះដំណាំមានការខុសគ្នាឆ្ងាយណាស់។ ពោលការដាំដុះ ដំណាំដូចជាការកៅស៊ូចំណាយពេលយ៉ាងច្រើនបំផុត ៤-៥ឆ្នាំប៉ុណ្ណោះ តែការបណ្តុះបណ្តាលធនធានមនុស្សមានការលំបាក ហើយចំណាយពេល រហូតដល់ ១៦ឆ្នាំទម្រាំបញ្ចប់ថ្នាក់បរិញ្ញា ហើយត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត សម្រាប់ការបណ្តុះបណ្តាលគរុកោសល្យ។

នៅមានសារសំខាន់ៗជាច្រើនទៀតដែលសម្តេច ថ្លែងផ្តាំផ្ញើទៅកាន់គរុនិស្សិត សិស្ស ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here