ប្រធាន​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា កំពុង​មាន​ជំងឺ​ធ្ងន់ និង​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​ស្វី​ស

0
163

ភ្នំពេញ ៖លោក​វេជ្ជបណ្ឌិត ប៊ីត រី​ច​នឺ​រ (Beat Richner) អាយុ៧០ឆ្នាំ ជាស្ថាបនិក​និង​ជា​ប្រធាន​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​ស្វី​ស ។

ប្រភពបានឲ្យដឹង​ថា លោក​វេជ្ជបណ្ឌិត​ប៊ីត រី​ច​នឺ​រ នឹង​អាច​លាលែង​ពី​តំណែង​ប្រធាន​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​ផង​ដែរ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​នោះ ។
លោក​ប៊ីត រី​ច​នឺ​រកើត​នៅ​ទីក្រុង​ហ្ស៊ូ​រី​ច (Zurich) ប្រទេសស្វីស បាន​បង្កើត​មូលនិធិ​គ​ន្ឋ​បុប្ផា​នៅ​ឆ្នាំ​១៩៩១ និងបង្កើត​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​នៅ​ឆ្នាំ​១៩៩២​។

ចាប់តាំងពី​ឆ្នាំ​១៩៩២​រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​បាន​ប្រើប្រាស់​ថវិកា​អស់​ជាង​៥០០​លាន​ដុល្លារ បាន​មក​ពី​ជំនួយ​មនុស្ស​ធ៌​ម​របស់​រដ្ឋាភិបាល​ស្វី​ស ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​សប្បុរសជន​នានា ដោយ​ដំណើរការ​ទៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​ទាំង​៥​ទីតាំង និង​បាន​សង្គ្រោះ​កុមារ​កម្ពុជាក្រីក្រ​រាប់​ម៉ឺន​នាក់  ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here