«បាតុកម្មស្ងៀមស្ងាត់»នៅវេណេហ្សុ៊យអេឡា ក្រោយបាតុករ២០នាក់បាត់បង់ជីវិត

0
180

ក្រុមបាតុករប្រឆាំងប្រធានាធិបតីវេណេហ្សុ៊យអេឡា Nicolas Maduro បានស្លៀកពាក់ពណ៌ស ជួបជុំគ្នាតវ៉ាដោយស្ងៀមស្ងាត់ដើម្បីរំឭកដួងវិញ្ញាណបាតុករ២០នាក់បានបាត់បង់ជីវិតក្នុងអំពើចលាចល៣សប្តាហ៍មកនេះ ។

មិនដូចបាតុកម្មថ្ងៃកន្លងនោះទេ ការជួបជុំគ្នាក្រុមបាតុករពេលនេះនៅ Caracas, Maracaibo, Barquisimeto និង San Cristobal បានប្រព្រឹត្តទៅដោយពុំមានអំពើហិង្សាកម្រិតខ្លាំងត្រូវគេរាយការណ៍នោះទេរវាងបាតុករ នឹងប៉ូលិស ។

ការប៉ះទង្គិចគ្នាបន្តិចបន្តួចបានកើតមានឡើងនៅភាគខាងកើតរដ្ឋធានី នៅពេលដែលប៉ូលិសបង្ខំក្រុមបាតុករឲ្យវិលត្រឡប់ថយក្រោយ ហើយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។

ជាលើកទីមួយហើយ ចាប់តាំងពីអំពើចលាចលបានផ្ទុះឡើងនៅតាមដងផ្លូវនានាកាលពីដើមខែមេសា ឆ្នាំ២០១៧មកនោះ គឺពេលនេះក្រុមបាតុករអាចឆ្លងកាត់ចេញ ចូលទីក្រុង Caracas និងទីតាំងផ្សេងទៀត ដែលស្គាល់ថា ជាភូមិដ្ឋានគាំទ្រលោកប្រធានាធិបតី Maduro និងអតីតប្រធានាធិបតី Hugo Chavez ។

ការចរចាដ៏រឹងរ៉ឹង គេឃើញកងកម្លាំងសន្តិសុខដែលបិទផ្លូវនោះ បានងាកចេញទៅខាងវិញ អនុញ្ញាតឲ្យក្រុមបាតុករដង្ហែក្បួនធ្វើបាតុកម្មតាមគោលដៅដែលពួកគេបានកំណត់គឺទៅកាន់ទីស្នាក់ការកណ្តាលសន្និសីទសម្តេចសង្ឃរាជកាតូលិក ។

បាតុករក៏ដង្ហែក្បួនទៅកាន់ព្រះវិហារកាតូលិកក្នុងទីក្រុងដទៃផ្សេងទៀតទូទាំងប្រទេសផងដែរ ក្រោមការយាមកាមសន្តិសុខតឹងរ៉ឹងពីកម្លាំងសន្តិសុខ ។

ក្រុមប្រឆាំងត្រូវគេមើលឃើញថា មានការជិតស្និតជាមួយខាងវិហារសាសនា ដែលរដ្ឋាភិបាលចោទថា ជាអ្នកចូលរួមកិច្ចការនយោបាយប្រឆាំងខ្លួន ។

«បាតុកម្មស្ងៀមស្ងាត់» ជាការសាកល្បងដល់ក្រុមអាជ្ញាធរ ចំពោះការអត់ធ្មត់ដល់ការធ្វើបាតុកម្មដល់សន្តិភាពនោះបានក្នុងកម្រិតណា ។

ក្រុមស្តាំងនិយម ដែលជាក្រុមប្រឆាំងបានចោទប្រកាន់ក្រុមឆ្វេងនិយមនៃរដ្ឋាភិបាលថា បានគាប់សង្កត់បាតុករធ្វើបាតុកម្មកន្លងមកដោយបញ្ជូនអាវុធ និងក្រុមប្រព្រឹត្តឧក្រិដ្ឋបង្ក្រាបមកលើពួកគេ ។

បាតុករជាច្រើននាក់ពាក់អាវយឺតពណ៌ស ដែលឆ្លាក់អក្សរថា «សន្តិភាព» ។ អ្នកដទៃផ្សេងទៀត កាន់ផ្កាកូលាបពណ៌ស ឬទង់ជាតិវេណេហ្សុ៊យអេឡាជាដើម ខណៈបាតុករផ្សេងទៀត​កាន់ឈើឆ្កាងផងដែរ ។

នៅក្នុងទីក្រុង Caracas លោកអាចារ្យវិហារសាសនាជាអ្នកដឹកនាំធ្វើបាតុកម្ម ។ បាតុករនិយាយថា ពួកគេមិនខ្លាចរដ្ឋាភិបាលនោះទេ ។ បាតុករម្នាក់ឈ្មោះ Jessica Muchacho អាយុ៣៣ឆ្នាំនិយាយថា យើងមិនមានអ្វីដែលត្រូវបាត់បង់នោះទេ ។ រដ្ឋាភិបាលបានយកគ្រប់យ៉ាងអស់ហើយ ទាំងរបបផ្គត់ផង់ចិញ្ចឹមជីវិត និងកិត្យានុភាពរបស់ពួកយើង ។ Rosibel Torres មេធាវីមួយរូបដែលធ្វើបាតុកម្មដែរនោះនិយាយថា រដ្ឋាភិបាលត្រូវតែចុះចេញ ត្រូវតែស្លាប់ចំពោះប្រជាជន ។ Henrique Capriles មេដឹកនាំប្រឆាំងមួយរូបបានជំរុញពលរដ្ឋបន្តចេញតាមដងផ្លូវ មិនត្រូវបោះបង់ពេលវេលានេះទេ វាជាពេលវេលាត្រូវតស៊ូ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here