ចិន៖ នឹងមានសមយុទ្ធបាញ់គ្រាប់ពិត៥លើកផ្សេងៗគ្នា ដើម្បីធានាដល់សន្តិសុខជាតិ

0
217

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ក្រសួងការពារជាតិចិន បានប្រកាសថា នឹងមានសមយុទ្ធ៥លើកផ្សេងៗគ្នាបាញ់គ្រាប់ពិត និងសម្ភារការពារមួយចំនួនទៀត ដើម្បីធានាដល់សន្តិសុខជាតិ ។ សកម្មភាពទាំងនោះ គឺជាការតប់តទៅនឹងការដាក់មីស៊ីលការពារ THAAD របស់អាមេរិកនៅកូរ៉េខាងត្បូងផងដែរ ។

ក្រសួងការពារជាតិចិនបានប្រកាសបែបនេះ នៅក្រោយពេលដែល អាមេរិក និងកូរ៉េខាងត្បូង បានឯកភាពគ្នា ដាក់ទណ្ឌកម្មទៅលើ កូរ៉េខាងជើង ក្នុងករណីដែលកូរ៉េខាងជើង មានសកម្មភាព ឌឺដង ឬសាកល្បងអាវុធបន្ថែមទៀត។ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ THAAD បានប្រព្រឹតទៅយ៉ាងរលូន បើទោះបីមានការប្រឆាំង យ៉ាងខ្លាំងពីពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាប្រទេសជិតខាងយ៉ាងណាក៏ដោយចុះ ។

ទីក្រុងប៉េកាំងបានបញ្ជាក់ថា ប្រព័ន្ធរ៉ាដានៃមីស៊ីលTHAAd អាចគ្រប់ដណ្តប់យ៉ាងជ្រៅនៅក្នុងទឹកដីចិន ក៏ដូចជា តាមដាន់អាវុធទំនើបៗរបស់ចិន បានគ្រប់ពេលទាំងអស់ ។ ចិនបានប្រាប់អាមេរិកថាពាក់ព័ន្ធបញ្ហាកូរ៉េខាងជើងថា ទីក្រុងប៉េកាំបានព្រមានដល់ ទីក្រុងព្យុងយ៉ាង ប្រសិនបើមានការសាកល្បង អាវុធបន្ថែមទៀតនោះ ចិន នឹង ដាក់ទណ្ឌកម្មយ៉ាងតឹងតែងមិនខាន។

ចំណុចទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ចិនបារម្ភ ពីការ វាយប្រហាររបស់អាមេរិកទៅលើកូរ៉េខាងជើង ប៉ះពាល់ដល់ប្រទេសចិនផងដែរ ។ ទាំងនោះហើយ ទើបចិនគំរាមកូរ៉េខាងជើង មិនឲ្យសាកល្បងអាវុធជាបន្តទៀត។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Trillerson បានលើកឡើងថា ភាគីចិន បានប្រាប់អាមេរិកថា ខ្លួនបានព្រមានទៅកាន់ប្រទេសផ្ដាច់ការកូរ៉េខាងជើងថា នឹងដាក់ទណ្ឌកម្មជាឯកតោភាគី ប្រសិនបើក្រុងព្យុងយ៉ាងប្រតិបត្តិការធ្វើតេស្ដិ៍អាវុធនុយក្លេអ៊ែរ ដូចនឹងអ្វីដែលសម្ពន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង បានព្រមាននោះ។ នេះបើយោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here