អង្គការ NASA ទទួលបានថវិកាប្រចាំឆ្នាំ (១៩.៩៥ពាន់លានដុល្លារ) លើសពី​ការទាមទារ រហូតដល់ ៦២៨លានដុល្លារ

0
75

 

 

 

 

 

វ៉ាស៊ីនតោន​ ៖​ តាម​សេចក្តីព្រាង ស្តីពីការចំណាយ ប្រចាំឆ្នាំ២០១៧នេះ រហូត​បានអូស បន្លាយអស់ រយៈពេល យ៉ាងយូរ បានលេចចេញមកហើយនៅដើមខែឧសភា​ឆ្នាំ​២០១៧​ អង្គការ NASA នឹងទទួលបានថវិកាចំនួន ១៩.៦៥ពាន់លានដុល្លារ ពោល គឺទទួលបាន ៦២៨លានដុល្លារលើសការទាមទារពីខាងដើម សម្រាប់ NASA ដែលធ្វើឡើងដោយ អតីតរដ្ឋាបាល អាមេរិកទៅទៀត។ នេះបើតាមការដកស្រង់ ការផ្សាយចេញ សារព័ត៌មាន វិទ្យាសាស្រ្ត Space News នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
សេចក្តីព្រាង ការចំណាយ ខាងលើនេះ បានបង្កើន ថវិកាក្នុងចំនួនគួរ ឲ្យកត់សម្គាល់សម្រាប់កម្មវិធី រុករកទីអវកាស និង កម្ម វិធី ផ្នែកខាងវិទ្យាសាស្រ្ត ភព ហើយម៉្យាងវិញ ទៀត វាក៏ផ្តល់ការ ឧបត្ថម្ភផងដែរ ដល់បណ្តាកម្មវីធី មួយចំនួន ផ្សេងទៀត ដែល រដ្ឋ បាល លោក ដូណាល់ ត្រាំ ព្យាយាម លុបចោល ឬមួយក៏ធ្វើ កំណែទម្រង់ នៅក្នុងសំណើ កញ្ចប់ថវិកា ប្រចាំឆ្នាំ២០១៨ របស់ ខ្លួន។
កម្មវិធីដែល ទទួលការផលចំណេញ ច្រើនជាងគេបំផុត នៅក្នុងសេចក្តីព្រាង ការចំណាយនេះ គឺកម្ម វិធី រុក រក ទី អវ កាស របស់ អង្គ ការ NASA ដែលទទួលបាន ៤.៣២ពាន់លានដុល្លារស្ទើរតែមួយពាន់លានដុល្លារ ច្រើនជាង សំណើទាមទារ ដើម ហើយថវិកា សរុបនេះ រួមបញ្ចូលទាំង ការចំណាយចំនួន ២.១៥ពាន់លានដុល្លារ ទៅលើគម្រោង នៃការផលិត គ្រាប់រ៉ុក្កែត និង ១.៣៥ពាន់លានដុល្លារ សម្រាប់គម្រោង យានអវកាស Orion។
បន្ថែមពីនេះទីភ្នាក់ងារអវកាសអាមេរិក ក៏អាចយកថវិកាសម្រាប់កម្មវិធីរុករកទីអវកាស ដែលនៅសេសសល់ ទៅ ធ្វើ ការ ឧបត្ថម្ភដល់ បច្ចេកវិទ្យាផ្សេងៗ ដូចជាប្រព័ន្ធចាប់យក និងបំផ្លាញអាចម៍ផ្កាយ សម្រាប់ប្រើប្រាស់ ក្នុងបេសកកម្ម បង្វែរ ទិស ដៅ អាចម៍ផ្កាយ ហៅកាត់ថា ARM ដែលរដ្ឋបាល លោក ដូណាល់ ត្រាំ មានផែនការលុបបំបាត់ ចោលក្នុងឆ្នាំ២០១៨ ផង ដែរ ។
ចំណែកឯកម្មវិធី វិទ្យាសាស្រ្តវិញ នឹងទទួលបាន ថវិកា ៥.៧៦ពាន់លានដុល្លារ ដោយផ្នែក វិទ្យាសាស្រ្ត ទទួលបាន ជិត ១.៨៥ លានដុល្លារ រាប់បញ្ចូលទាំង ៤០៨លានដុល្លារ សម្រាប់ បេសកកម្ម Mars Rover ឆ្នាំ២០២០។ មួយវិញទៀតថវិកាឧបត្ថម្ភវិទ្យា សាស្រ្តភពនេះ ក៏បូករួមទាំង ២៧៥លានដុល្លារ សម្រាប់បេសកកម្មនៅព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ (Jupiter) ដែល រួមផ្សំ ដោយយានហោះ អង្កេតការណ៍ Europa Clipper និងយាន សម្រាប់ចុះចតមួយ ផ្សេងទៀត។
គួរបញ្ជាក់ថា យ៉ាងណាមិញ ថវិកាឧបត្ថម្ភ សម្រាប់កម្មវិធី មួយ ចំនួន ផ្សេង ទៀត បានថយចុះក្រោម ចំនួននៃការទាមទារ កាល ពីខាងដើម រួមមានដូចជា កម្មវិធីផ្នែកវិទ្យាសាស្រ្ត ផែនដី (១.៩២ពាន់លានដុល្លារ) កម្មវីធីបច្ចេក វិទ្យាអវកាស (៦៨៦.៥លាន ដុល្លារ) កម្មវិធីប្រតិបត្តិការ ក្នុងលំហអាកាស (៤.៩៥ពាន់លានដុល្លារ) ដែលរួមបញ្ចូល នូវ ស្ថានីយ៍អវកាស អន្តរជាតិ និង គម្រោង ពាក់ ព័ន្ធ ដទៃ ៗទៀត ៕​សិរសា​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here