ទ័ពមួកខៀវខ្មែរ ត្រូូវពួកឧទ្ទាមកាត់ក្បាលម្នាក់ បាត់ខ្លួន៣នាក់

0
273

ខេត្ត​ត្បូង​ឃ្មុំ​៖ ទាហានមួកខៀវកម្ពុជាមានឋានន្តរសក្តិ​ អនុសេនីយ៍​ឯក​​​ត្រូវ​បាន​​ក្រុម​ឧទ្ទាម​ចាប់បានកាត់​ក្បាល​សម្លាប់​ចោលនិង៣នាក់ទៀតបាត់ខ្លួន​​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ក្នុង​ក្រប​ខ័ណ្ឌ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ប្រទេស​អាហ្រិក​​កណ្តាល​​ជាមួយ​កង​កម្លាំង​ម៉ារ៉ុក​។​​

នេះជាការបញ្ជាក់របស់នេះ​ សម្ដេចតេជោ​​នាយករដ្ឋមន្ត្រី​ បានប្រកាស​ចូលរួម​សោក​ស្តាយ​និង​​សម្ដែង​មរណ​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​​ ចំពោះ​ការ​ស្លាប់​កង​កម្លាំង​រក្សា​សន្តិភាព​ មួក​ខៀវ​កម្ពុជា​ក្នុង​ពិធី​សម្ពោធ​សាលា​ខេត្ត​ត្បូងឃ្មុំ​​​ នៅ​ព្រឹក​ថ្ងៃអង្គារ​ ទី​០៩ ខែ​ឧសភា​ ​ ម្នាក់​ និង​៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន ដោយ​សារ​ការ​វាយ​ប្រហារ​មួយ​ដោយ​ក្រុម​ពួក​ឧទ្ទាម កាល​ពី​យប់​មិញ​នៅ​ប្រទេស​អាហ្វ្រិកកណ្តាល​​។

កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ស្លាប់​នោះ​ ជា​អនុសេនីយ៍​ឯក​ ធន សំ​ មាន​ស្រុក​​​​​​​​​​កំណើត​នៅ​ខេត្ត​សៀមរាប​។​ ដោយ​ឡែក​៣​នាក់​ទៀត​ ​មិន​បាន​កំណត់​អត្តសញ្ញាណ​នៅ​​ឡើយ​ កង​កម្លាំង​របស់​កម្ពុជា​និង​កង​កម្លាំង​ UN ​បាន​ប្រើប្រាស់​​ឧទ្ធម្ភាគចក្រ​៣​គ្រឿង កំពុង​ស្វែង​រក​។

សម្ដេច​បន្ថែម​ថា​​ ប្រសិន​កងកម្លាំង​​មួក​ខៀវ​កម្ពុជា ត្រូវ​ក្រុម​ឧទ្ទាម​ចាប់​ធ្វើ​ជា​ចំណាត់​ខ្មាំង​ ដើម្បី​ជា​ថ្នូរ​នឹង​អ្វីមួយ​​នោះ​​ ​សម្ដេច​សូម​ស្នើ​ឲ្យ​​ UN​ ដែល​ជា​អ្នក​ធានា​ខុស​ត្រូវ​នោះ ត្រូវ​តែ​ធានា​អាយុជីវិត​ទាហាន​​កម្ពុជា​ដែល​បាន​បាត់ខ្លួន​នេះ​ ក៏ដូចជា​ទាហាន​​ម៉ារ៉ុក​ដែល​បាន​បាត់​ខ្លួន​ម្នាក់​នោះ​​ផង​ដែរ ព្រោះថា គោល​ដៅ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​នេះ ធ្វើ​ឡើង​ដើម្បី​រំដោះ​ចំណាប់ខ្មាំង​​របស់​ពួក​គេ​ដែល​នៅ​ជិត​តំបន់​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​និង​ម៉ារ៉ុក​៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here