ដូណាល់ ត្រាំ ដកតំណែងអគ្គនាយកចារកម្មអាមេរិក FBI

0
187

អគ្គនាយកចារកម្មអាមេរិក FBI ត្រូវបានប្រធានាធិបតីដូណាល់ ត្រាំ បញ្ឈប់ពីការងារហើយ ពាក់ព័ន្ធការស៊ើបអង្កេតសារអុីម៉ែលរបស់លោកស្រីហ៊ីលឡារី គ្លីនតុន ។ នេះបើតាមការផ្សាយរបស់ប៊ីប៊ីស៊ីថ្ងៃទី១០ ខែឧសភា ។

សេតវិមានបានផ្ញើសារនេះធ្វើឲ្យរន្ធត់ចិត្តជាខ្លាំង ដោយបញ្ជាក់ថា លោក James Comey ត្រូវបានបញ្ឈប់ពីតួនាទីហើយ ។ ការដកតំណែងនេះ ក៏ដោយអាស្រ័យថា លោក James Comey បានជម្រាបជូនព័ត៌មានមិនត្រឹមត្រូវទៅកាន់សភា ទាក់ទងសារអុីម៉ែលរបស់លោកស្រីគ្លីនតុន កាលពីសប្តាហ៍មុន ។

អង្គភាពចារកម្ម FBI អាមេរិក ក៏បានបញ្ជាក់ដែរ អំពីការចោទប្រកាន់ទាក់ទងរវាងលោកដូណាល់ ត្រាំ ជាមួយរុស្ស៊ីកាលពីអំឡុងឃោសនារកសំឡេងឆ្នោត ។

ដូណាល់ ត្រាំ បានសរសេរលិខិតមួយផ្ញើទៅកាន់លោក Comey ថា គាត់យល់ស្របតាមអនុសាសន៍អគ្គអង្គចៅក្រម Jeff Sessions ដែរថា «លោក(Comey) មិនមានសមត្ថភាពនៅក្នុងការដឹកនាំអង្គភាពនេះទេ» ។

លោក Comey អាយុ៥៦ឆ្នាំ ត្រូវបានតែងតាំងជាអគ្គនាយកក្រុមចារកម្មសហព័ន្ធអាមេរិក ក្នុងតំណែងមួយមានរយៈពេល៦ឆ្នាំ ។ ប៉ុន្តែលោកទើបតែដឹកនាំបាន៤ឆ្នាំប៉ុណ្ណោះ ។

សេតវិមានប្រកាសថា ពេលនេះ កំពុងពិចារណាមើលអ្នកថ្មីមកជំនួសតំណែងលោក Comey ភ្លាមៗផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here