ចោរ​អស់​លក្ខណ៍​ត្រូវម្ចាស់​គេ​ឃើញ​ទាន់​ចាប់វាយបណ្ដាលអោយរងរបួយ៉ាងធ្ងន់​ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​

0
189

 

 

 
ភ្នំពេញ ៖ ចោរ​អស់​លក្ខណ៍​ម្នាក់ត្រូវម្ចាស់គេ​ឃើញ​ទាន់​ចាប់វាយបណ្តាលអោយរងរបួយ៉ាងធ្ងន់ ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​។​ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៥នឹង១៥នាទីទៀបភ្លឺថ្ងៃទី១៩ខែ ឧសភាឆ្នាំ២០១៧ ស្ថិត​នៅចំណុចផ្ទះល្វែងជិតផ្សារត្រពាំងថ្លឹង​ក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​

ជនរងគ្រោះមិនត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ស្នាក់នៅភូមិកើតហេតុខាងលើ​ ចំណែកទូរស័ព្ទដែលត្រូវជនសង្ស័យយក ម៉ាក ម៉ូបាយ​នឹងទូរស័ព្ទចិន រួមដុំសាកទូរស័ព្ទ។ចំណែកឯ​ជន​សង្ស័យ​មិន​ទាន់​ឈ្មោះ​ទេ​។

តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ​ មាន​បងប្អូន​មក​ពី​ស្រុក​ជា​ច្រើននាក់​ ហើយ​គាត់ពុំបានចាក់សោឡើយដោយ​គិត​ថា​មាន​បងប្អូន​នៅ​ច្រើន​ រួច​ពួកគាត់​ឡើង​ទៅ​ដេក​ក្នុង​ផ្ទះ​លើ​ឡៅតឿ​រ​។ រីឯ​ជនសង្ស័យ​ចូលទៅពួនសំងំ​មិន​ដឹង​តាំង​ពី​ពេល​ណា​នោះ​ទេ​ស្រាប់​តែ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទរបស់គាត់​តែម្តង​។​
​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ជន​សង្ស័យ លួចទូរស័ព្ទ​គាត់​បានហើយ បានចុះមកក្រោម ហើយរត់ភ្លាមៗ នោះពួកគាត់បាន នាំគ្នាដេញតាម ហើយបានស្រែកថាទំលាក់ទូរស័ព្ទ​អាញ់​ចុះ។​បន្ទាប់មក​ជនសង្ស័យ​នៅ​តែរត់​ ខណៈ​នោះ​ក៏​ចាប់​បានវាយបណ្តើអូសបណ្តើ បណ្តាលអោយបែកមុខបែកមាត់យ៉ាងធ្ងន់ធ្ងរ។​

ក្រោយពេលកើតហេតុ​ជនរងគ្រោះ​ខាងលើ​មិនមានការប្តឹងផ្តល់ក្រាន់តែយកទូរស័ព្ទរបស់គាត់តែប៉ុណ្ណុះ​ ចំណែកជនសង្ស័យត្រឹមតែស្រែកហើយដើចេញទៅបាត់​មិន​ខ្វល់ខ្វាយ​អ្វី​ទាំង​អស់​៕​សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here