ការកាប់ឈើគ្រញូង១ដើម នៅតំបន់អង្គរ សមត្ថកិច្ចបានត្រឹមថា កំពុងស្វែងរកមុខ អ្នកពាក់ព័ន្ធ

0
254

ខេត្តសៀមរាប ៖  ករណីកាប់ឈើគ្រញូងនៅតំបន់អង្គរ នៅតែជាប្ធានបទក្តៅគគុក ខណៈដែលសមត្ថកិច្ចក៏កំពុងស្វែងរកមុខអ្នកដែលជាប់ពាក់ព័ន្ធ និងការកាប់ឈើក្រញូង ដ៏មានតម្លៃនោះនេះមិនឃើញ ដើម្បីចាប់ខ្លួនបញ្ជូនទៅតុលាការ  ។

អាជ្ញាធរអប្សរាបានឲ្យដឹងថាដើមគ្រញូង ១ ដើមដែលមានមុខកាត់ជិត ៩ តឹក និងកម្ពស់ជិត ១០ ម៉ែត្រមានទីតាំងស្ថិតក្នុងឧទ្យានជាតិអង្គរខាងកើតវត្តថ្មីដំរីសែនជ័យក្នុងភូមិនគរក្រៅ ឃុំគោកចក ក្រុងសៀមរាបត្រូវបានអាជ្ញាធរអប្សរាកាត់ផ្តួលកាលពីថ្ងៃអាទិត្យក្រោយពេលឈើដ៏កម្រ និងមានតម្លៃបំផុតនេះត្រូវបានជនខិលខូច  លួចអារបានមួយភាគ   ក្នុងបំណងលួចដឹកចេញ។

មន្ត្រីអាជ្ញាធរអប្សរាបានបញ្ជាក់ថា មូលហេតុដែលត្រូវកាប់ដើមឈើនេះ ព្រោះថា ទី ១ គឺដើម្បីការពារកុំឲ្យវាដួលរលំដែលអាចមានគ្រោះថ្នាក់ដល់អ្នកដំណើរ ឬអ្នកដែលមកជ្រកក្រោមដើមគ្រញូងនេះ និង ទី ២ គឺកាប់យកទៅរក្សាទុកកុំឲ្យជនខិលខូចលួចកាប់បន្តទៀតក្រោយពេលជនខិលខូចទាំងនោះបានលួចកាប់កាលពីថ្ងៃទី ៤ ខែតុលាសល់តែ ២ តឹកប៉ុណ្ណោះ ។

បើទោះជាមានការអះអាងបែបនេះក៏ដោយ មន្ត្រីជំនាញ បានអះអាងថា ឈើនេះ ជនខិលខូចបានអារអស់ប្រមាណ១តឹកប៉ុណ្ណោះ ដូច្នេះអាចរក្សាទុកបាន ប៉ុន្តែមន្ត្រីអាជ្ញាធរអប្សរាបានទៅកាប់រំលំតែម្តង ដែលធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ៕ ប្រសើរ

%e1%9e%80%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%89%e1%9e%bc%e1%9e%84

 

LEAVE A REPLY

Please enter your comment!
Please enter your name here