លោក ឃួង ស្រេង ចូលកាន់​តំណែងជា​ចៅហ្វាយក្រុងភ្នំពេញ ផ្លូវការនៅល្ងាច​ថ្ងៃទី២៨មិថុនាខាងមុខ

0
177

ភ្នំពេញៈ លោក ឃួង ស្រេង ​ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅល្ងាចទី២៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានឲ្យ​ដឹងនៅព្រឹកថ្ងៃទី២០ មិថុនា នេះថា លោក ឃួង ស្រេង នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ជាផ្លូវការនៅល្ងាចថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ហើយពិធីនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស​។ យោងតាមព្រះរាជក្រឹត្យ ​បញ្ជាក់ថា ការតែងតាំងលោក ឃួង ស្រេង ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើឡើងតាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here