ចិនជំរុញឲ្យឥណ្ឌាដកទ័ពចេញឲ្យអស់ពីព្រំដែន ពីព្រោះការអត់ធ្មត់របស់ចិនមានកំណត់

0
172

ក្រសួងការពារជាតិរបស់ប្រទេសចិន បានជំរុញឥណ្ឌាឲ្យដកទាហានដែលចូលរំលោភបំពាននោះចូលទៅខាងក្នុងព្រំដែនឥណ្ឌាវិញ។

លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការបរទេសចិនបានកត់សម្គាល់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសចិន កាលពីរាត្រីថ្ងៃព្រហស្បតិ៍។

លោក Ren Guoqiang បានអំពាវនាវឱ្យភាគីឥណ្ឌាដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ដើម្បីភាពសុខសាន្ដ និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ព្រំដែន។

ចាប់តាំងពីហេតុការណ៍នេះបានកើតឡើង ប្រទេសចិនបានបង្ហាញនូវសុច្ឆន្ទៈបំផុត ហើយបានព្យាយាមទាក់ទងជាមួយឥណ្ឌាតាមរយៈបណ្តាញការទូតដើម្បីដោះស្រាយឧបទ្ទវហេតុនេះ។

កងកម្លាំងប្រដាប់អាវុធចិន ក៏បានបង្ហាញពីកម្រិតខ្ពស់ ការអត់ធ្មត់ដោយក្រសែភ្នែកទំនាក់ទំនងទ្វេភាគី សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល។ ប៉ុន្តែទោះជាយ៉ាងណាក្តី សុឆន្ទៈ និងការអត់ធ្មត់របស់ចិន មានកម្រិត។

លោក Ren បានជំរុញឱ្យភាគីឥណ្ឌាបោះបង់ចោលការបំភាន់យុទ្ធវិធីពន្យារពេលរបស់ខ្លួននោះចេញទៅ ពីព្រោះ គ្មានប្រទេសណាមួយគួរមើលស្រាលទំនុកចិត្តរបស់កងកម្លាំងចិន និងសមត្ថភាពក្នុងការរក្សាសន្តិភាព ការតាំងចិត្ត និងឆន្ទៈរបស់កងទ័ពបានឡើយ ។ ការការពារអធិបតេយ្យជាតិ សន្តិសុខ និងការអភិវឌ្ឍន៍ គឺជាគោលការណ៍ដ៏សំខាន់។ លោក Ren បានថ្លែងថា កងកម្លាំងប្រដាប់អាវុធចិន នឹងប្តេជ្ញាការពារអធិបតេយ្យភាព ទឹកដី និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។

កងទ័ពឥណ្ឌាបានឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីចិន កាលពីថ្ងៃទី១៨ ខែមិថុនា និងបានធ្វើឲ្យរាំងស្ទះដល់ការងារសាងសង់ផ្លូវរបស់ចិននៅក្នុងទឹកដីរបស់ខ្លួន។ រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ នៅតែមានកងទ័ពឥណ្ឌាកំពុងស្នាក់នៅដោយខុសច្បាប់នៅក្នុងទឹកដីចិនដដែល ៕ សុមេធ

LEAVE A REPLY

Please enter your comment!
Please enter your name here