ជប៉ុនដាក់ពង្រាយប្រព័ន្ធមីស៊ីលចាំបាញ់ស្ទាក់មីស៊ីលកូរ៉េខាងជើង!

0
162

 ជប៉ុនគឺជាសម្ព័ន្ធធំបំផុតរបស់អាមេរិកប្រចាំតំបន់អាស៊ី ដែលមាន​មូលដ្ឋាន​យោធា​អាមេរិកតាំងនៅ​ជាច្រើន​កន្លែង ហើយប្រទេសនេះ​ក៏នឹងចូលរួមជួយ​អាមេរិកពេញ​ទំហឹងផងដែរ ក្នុងករណីដែល​មានជម្លោះណា​មួយរវាង អាមេរិក និងកូរ៉េខាងជើង​ផ្ទុះឡើងនោះ។ សម្រាប់​កូរ៉េខាងជើង ប្រសិនបើ​ត្រូវបាញ់មីស៊ីល​ទៅកាន់កោះហ្គាំ របស់អាមេរិក​ដែលស្ថិតនៅក្នុង​មហាសមុទ្រប៉ាស៊ីហ្វិកនោះ គ្រាប់មីស៊ីលរបស់ខ្លួន​ត្រូវតែហោះរំលងភាគខាងលិចជប៉ុនជាមុនសិន ប៉ុន្តែពេលនេះជប៉ុនកំពុងត្រៀមបាញ់​ទម្លាក់ហើយ មិនបណ្តោយឲ្យកូរ៉េខាងជើងធ្វើអ្វី ស្រេចនឹងចិត្តនោះទេ ៕ វិសាល

 

LEAVE A REPLY

Please enter your comment!
Please enter your name here