ឡាវយល់ព្រមដកទ័ពពី ទឹកដីកម្ពុជា

0
180

ភ្នំពេញៈ មិនដល់ពេញមួយព្រឹកទេ ការស្វែងរកដំណោះស្រាយរបស់សម្តេចតេជោ នៅប្រទេសឡាវ នាថ្ងៃទី ១២ ខែ សីហានេះ ដែលជំរុញឲ្យភាគីឡាវដកទ័ពចេញពីទឹក ដីកម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូង ស៊ីសាលីត បាន​ប្រកាស​ដក​កម្លាំង​កងទ័ពខ្លួន ​ចេញ​ពី​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​ ជាមួយ​កម្ពុជា​ហើយ ដោយ​ធ្វើ​ឡើង​មិន​ឲ្យ​ហួស ​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​សីហា ស្អែក​នេះ​នោះឡើយ ។

នេះ​សបញ្ជាក់ឲ្យឃើញថា ​ឡាវពិតជាមានចេតនារំលោភលើអធិបតេយ្យភាពកម្ពុជាព្រាកដមែន៕

យ៉ាងណាខណៈ ប្រមុខរាជរ្ឋាភិបាលប្រទែសទាំងពីររកដំណោះស្រាយ ចប់ហើយនោះ បើតាមនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជានាយរងសេនាធិការចំរុះ បានប្រាប់ថា គិតត្រឹមវេលាថ្ងៃត្រង់ទី១២ ខែសីហា ឆ្នាំ២០១៧នេះ ទាហានមួយកងរបស់ឡាវ ក្នុងចំណោម៤កង ដែលនៅប្រឈមវរសេនាធំលេខ៤២ បានដកចេញពីទឹកដីកម្ពុជា ត្រឡប់ទៅទឹកដីរបស់ពួកគេអស់ហើយ។

នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា ចំណែកទាហាន៣កងទៀត បាននឹងកំពុងរៀបចំដកចេញជាបណ្តើរៗហើយដែរ ដោយកងទ័ពកម្ពុជារបស់យើង នៅប្រឈមមុខក៏បានជួយ ដឹកជញ្ជូនចានឆ្នាំង និងសំភារៈរបស់ពួកគេក្នុង​ភាពស្និទ្ធស្នាលហើយយើងសង្ឃឹមថា ភាគីឡាវនឹងដកទ័ពចេញឲ្យអស់ត្រឹមព្រឹកថ្ងៃស្អែកទី១៣ ខែសីហា ស្អែកនេះ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here