វែកមុខឃាតក សម្លាប់នារីម្នាក់យកទៅបោះចោលនៅគំនរសំរាម ឃើញហើយ

0
256

ភ្នំពេញៈដោយសារកម្លាំងប្រឹងប្រែង របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានី ដែលបានសហការជាមួយ នគរបាលក្រុងតាខ្មៅខេត្តកណ្តាលផងនោះ នាវេលាម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ខ្លួនឃាតក សម្លាប់នារី បម្រើការងារនៅក្លិប៥៥ បានហើយ ។

ឃាតករឈ្មោះ យ៉េន សុបញ្ញា អាយុ20ឆ្នាំ មុខរបរ មិនពិតប្រាកដបានឲ្យដឹងថា ខ្លួននិងនារីរងគ្រោះជាអ្នកស្គាល់គ្នាយូរហើយ នៅរសៀលថ្ងៃទី១៥-១១-២០១៦ ឃាតករបានខ្ចីសោរផ្ទះមិត្តភក្តិម្នាក់ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ដោយប្រាប់ថានាំស្រីមកដេក។ បន្ទាប់មកឃាតករបានតេរកជនរងគ្រោះ ឲ្យរកលុយលោះទូរស័ព្ទ អាយហ្វូនខ្លួនយកទៅប្រើ ដោយខ្លួនបានដាក់បញ្ចាំ៣០ដុល្លារតែមិនមានលុយលោះយកវិញ។ នៅវេលាម៉ោងប្រហែល៤.០០នាទីល្ងាច ជនរងគ្រោះចេញពីកន្លែងធ្វើការ ក៏បានទៅជួបឃាតករនៅម្តុំផ្សារឃ្លាំងរំសេវ ហើយឃាតករបានប្រាប់ថា អ្នកទទួលបញ្ចាំឲ្យទៅយកទូរស័ព្ទនៅផ្ទះឯបុរីប៉េងហួតផ្លូវឧកញ៉ាម៉ុងឬទ្ធី ជនរងគ្រោះក៏បានជូនឃាតករទៅទីនោះ ពេលទៅដល់ពួកគេបានចូលក្នុងផ្ទះ ហើយឃាតករក៏បានយកខ្សែរភ្លើងរឹតករជនរងគ្រោះសម្លាប់និងយកខ្សែពួរចងដៃចងជើងបត់ទៅក្រោយ រួចយកភួយមករុំនិងចងខ្សែរពីក្រៅមួយជាន់ទៀត បន្ទាប់មកច្រកចូលក្នុងថង់ធំ រួចលើដាក់លើតួម៉ូតូខាងមុខរបស់ជនរងគ្រោះ ដឹកយកទៅទម្លាក់ចោលនៅគំនរសំរាមក្នុងភូមិសាស្ត្រខាងលើម៉ោងប្រហែលជិត៦ល្ងាច បន្ទាប់មកយកម៉ូតូជនរងគ្រោះទៅបញ្ចាំ ដើរលេងជក់ថ្នាំជាមួយមិត្តភក្តិពេញមួយយប់មួយថ្ងៃ ទើបទៅសម្រាក់នៅផ្ទះជីដូនឋិតនៅផ្លូវវេងស្រេងមួយយប់ លុះព្រឹកឡើងថ្ងៃទី១៧-១១-២០១៦ឃាតករនៅមិនសុខ ខ្លាចសមត្ថកិច្ចចាប់បានក៏គេចខ្លួនទៅផ្ទះជីដូនខាងឳពុកចុងម្នាក់ទៀត នៅស្រុកកោះធំ ខេត្តកណ្តាល តែត្រូវអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមទៅចាប់បាននៅទីនោះតែម្តងដោ។ ឃាតករបានឆ្លើយដោយក្លាហានបន្ថែមថា ដោយសារកន្លងមកខ្លួនជំពាក់លុយគេ២០០ដុល្លារផង និងដោយសារប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំផង ទើបធ្វើឲ្យខ្លួនគិតអីមិនចេញ ក៏ដាច់ចិត្តសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិយ៉ាងដូច្នេះ៕ អូន ធួក

%e1%9e%83%e1%9e%b6%e1%9e%8f%e1%9e%80-%e1%9f%a2

LEAVE A REPLY

Please enter your comment!
Please enter your name here