លោកស៊ុន ចាន់ថុល ស្នើពិនិត្យអ្នកបើកបររថយន្តសង្គ្រោះលឿនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ

0
76

ភ្នំពេញៈ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការអនុវច្បាប់ចរាចរណ៍ ប្រចាំខែកក្កដា ឆ្នាំ២០១៧ កាលពីសៀលថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៧ នៅទីស្តីក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងសាធារណការ នឹងដឹកជញ្ជូន បានស្នើសុំក្រសួងសុខាភិបាល ត្រួតពិនិត្យ និងគ្រប់គ្រងយានយន្តរបស់គ្លីនិកឯកជនឲ្យបានម៉ឹងម៉ាត់ បន្ទាប់ពីឃើញអ្នកបើបរ​រថយន្តសង្គ្រោះបន្ទាន់ មួយចំនួនមាន ការធ្វេស ប្រហែស បណ្តាលឲ្យមានគ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស និងរងរបួស កើតឡើងកាលពីពេលថ្មីៗកន្លងមកនេះ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា «កាលពីថ្ងៃទី១២,១៣ សីហាកន្លងមកនេះ មានរថ យន្តសង្គ្រោះបន្ទាន់ឯកជនមួយ បើកលើផ្លូវជាតិលេខ៥ បានបើកបុក រ៉ឺម៉កម៉ូតូ ពីក្រោយ​បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ និងរបួសជាច្រើននាក់ ហើយបើកបររត់គេចខ្លួនបាត់  ។ ដូច្នេះសូមមេត្តក្រសួងសុខាភិបាលមេត្តាជួយណែនាំផង ព្រោះគាត់បានបើកមានភ្លើង​ស៊ីញ៉ូគាត់បើកលឿនគាត់ត្រូវហើយ  តែត្រូវប្រុងប្រយ័ត្នផង»។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា នៅស្រុកគេពេលបើកបរ មានផ្លូវប្រសព្វ បង្អង់ ដូច្នេះយើងក៏ត្រូវបង្អង់ដែរ។ យើងមិនត្រឹមតែអប់រំណែនាំ អ្នកបើកបររថយន្តសង្គ្រោះនោះទេ គឺត្រូវណែនំាដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរឲ្យដឹងថា នៅពេលរថយន្តគ្រោះបន្ទាន់ បើកបរត្រូវអែមស្តាំផងដែរ ។ ប៉ុន្តែមានពលរដ្ឋខ្លះមិនបានអែបស្តាំទុក​លទ្ធភាពឲ្យ​រថយន្ត​សង្រ្គោះទៅមុននោះទេ ដែលជាបញ្ហាដល់អ្នករងគ្រោះនៅក្នុងរថយន្ត ពិបាកក្នុងបញ្ជូនឲ្យបានលឿនទៅមន្ទីរពេទ្យ។

លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា «ដូច្នេះប្រជាពលរដ្ឋត្រូវតែយល់ ព្រោះថាក្នុង​រថយន្តសង្គ្រោះបន្ទាន់ មានអ្នកជំងឺធ្ងន់ត្រូវការសង្រ្គោះបន្ទាន់ បងគេបងយើង ឪពុកម្តាយគេ ឪពុកម្តាយយើង ដើម្បីបញ្ជូនឆាប់ដល់ពេទ្យ។ បើយើងអត់បើកផ្លូវគាត់ទេនោះ បណ្តាលឲ្យ​មានបញ្ហាដល់ជីវិត ។ ប៉ុន្តែមានអ្នកខ្លះបើកផ្លូវឲ្យហើយមែន តែរថយន្តសង្រ្គោះចេញ​ផុតបន្តិច​នាំគ្នាបើកដេញពីក្រោយ​ វិញដើម្បីបើកលឿន បញ្ហានេះដែរគ្មានច្បាប់អនុញ្ញាតនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋគួរយោគយល់ និងប្រុងប្រយ័ត្ន៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here