ព្រឹកនេះសម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់

0
164

ភ្នំពេញ)៖នៅព្រឹកថ្ងៃទី៣០ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា  បានអញ្ជើញចុះទៅជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះសម្តេចតេជោបានថ្លែងសំណេះសំណាលពីសារសំខាន់ៗចាច្រើនថា ពលរដ្ឋខ្មែរបានឃើញសកម្មភាពសម្តេច៣ដំណាក់កាលនៅក្នុងសង្គមខ្មែររួមមាន៖ ដំណាក់កាលសន្តិភាពផង សង្រ្គាមផង, ដំណាក់កាលជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្ម និងដំណាក់កាលចុងក្រោយនេះ គឺដំណាក់កាលជំរុញឧស្សាហកម្ម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលសន្តិភាពផង សង្រ្គាមផង គេតែងឃើញវត្តមានរបស់សម្តេចតំបន់សមរភូមិជួរមុខផង នៅក្រៅប្រទេសស្វែងរកជំនួយអភិវឌ្ឍន៍ផង និងឃើញនៅជំរុំសត្រូវផង ដើម្បីចរចារកសន្តិភាពសម្រាប់ជាតិ។
សម្រាប់ដំណាក់ជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្មវិញ គេតែងឃើញវត្តមានសម្តេចជួបជាមួយប្រជាកសិករនៅតាមវាលស្រែ និងតាមប្រឡាយទឹកជាដើម។ តែសម្រាប់ដំណាក់កាលបច្ចុប្បន្ន ដែលត្រូវយកចិត្តទុកដាក់លើវិស័យឧស្សាហកម្ម គេឃើញវត្តមានសម្តេចនៅតាមរោងចក្រនានា ដើម្បីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តន៍គោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យឧស្សាហកម្ម។ សម្តេចតេជោបន្តថា បច្ចុប្បន្នកម្ពុជា កំពុងធ្វើដំណើរល្អប្រសើរលើវិស័យឧស្សាហកម្ម តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត។

មានសារសំខាន់ៗជាច្រើនទៀតដែលសម្តេចតេជោបានលើកឡើង ពាក់ព័ន្ធការអភិវឌ្ឍប្រទេសជាតិផងដែរ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here