តុលាការកំពូលបើកសវនាការលើបណ្តឹង «រំលាយគណបក្សសង្គ្រោះជាតិ»

0
212

ភ្នំពេញ៖ដូចការគ្រោងទុក នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយគណបក្សសង្គ្រោះជាតិ»ទៅតាមបណ្តឹងរបស់ដើមចោទ។

សវនាការនេះមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប និងមិនអនុញ្ញាតឲ្យថតសំឡេង និងថតរូបភាពទេដោយ អ្នកចូលរួមបានត្រឹមកត់ត្រាប៉ុណ្ណោះ។

មកដល់ពេលនេះអង្គសវនាការបានប្រព្រឹត្តយ៉ាងរលូនដែល អាចនឹងប្រើរយៈ​ពេលពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង ខណៈដែល​នៅក្រៅអង្គសវនាការឯណោះសមត្ថកិច្ចបានរឹតបន្តឹងសន្តិសុខយ៉ាងរឹងមាំ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here