តុលាការកំពូល សម្រេចរំលាយគណបក្សសង្គ្រោះជាតិ

0
239

ភ្នំពេញៈ បន្ទាប់ពីបើកសវនាការពេញមួយថ្ងៃ នៅវេលាម៉ោង៥ និង១៥ នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និង បញ្ឈប់ឲ្យធ្វើនយោបាយ ចំពោះ មន្រី្តជាន់ខ្ពស់គណបក្សនេះចំនួន១១៨នាក់ រយៈពេល ៥ឆ្នាំ ។

សមាជិកគណបក្សសង្រ្គោះជាតិជាច្រើន បានប្រតិកម្មនឹងចំណាត់ការរបស់ តុលាកំពូល ប៉ុន្តែ ក៏មានមហាជនជាច្រើនបានគាំទ្រទៅវិញ ។

លោក កុយ ធឿន អាយុ ៤៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បានបញ្ចេញទស្សនថា លោកសូមគាំ ទ្រចំណាត់ការរបស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្រ្គោះជាតិ ព្រោះថា គណបក្ស មួយនេះគ្មានជួយកសាងជាតិ ក្រៅពីប្រឆាំងផ្កាប់មុខបង្ហិនបង្ហោចជាតិឯងនោះទេ។ គេទាម​ទារបរទេសឲ្យជួយខ្មែរ តែមេបក្សមួយនេះបែរជាប្រឆាំងទៅវិញ អ្នកស្លាប់មិនមែនអ្នកទាំង នោះដែលរស់នៅបរទេសនោះទេ គឺកូនខ្មែរក្នុងស្រុកនេះទេដែលគ្មានការងារធ្វើ ហើយត្រូវ ស្លាប់ដោយដាច់ពោះ។

សេង សក្កដា និស្សិតរៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចេញយោបល់ថា នយោយបាយគណបក្សសង្រ្គោះជាតិមិនមានការអភិវឌ្ឍទេ នៅមិននៅយកបរទេសធ្វើជាគ្រូ ចង់បំផ្លាញជាតិឯង តាមរយៈធ្វើបដិវត្តពណ៌។​បដិវត្តពណ៌មិនចំណេញដល់ជាតិទេ ផ្ទុយទៅ វិញនឹងនាំឲ្យមានសង្រ្គាមបំផ្លាញជាតិសាសន៍ ដូចដែលកម្ពុជាទទួលរងទុក្ខក្នុងទស្សវត្សឆ្នាំ ៧០ ក្រោមរបបសេនាប្រមុខ លន់ នល់ ទៅពឹងអាមេរិកមកទម្លាក់គ្រាប់បែកនៅកម្ពុជារលាយ ជាតិឯង។ ដូច្នេះខ្ញុំសូមគាំទ្រចំណាត់ការរបស់តុលាការកំពូលក្នុងការសម្រេចរំលាយគណ​បក្ស​សង្រ្គោះជាតិចាប់ពីពេលនេះ ។

ដោយឡែក អ៊ំស្រីមានវ័យចំណាស់ម្នាក់ជាអ្នកលក់ដូរនៅផ្សារច្បារអំពៅ ដែលថ្លែង ដោយសុំមិនបញ្ចេញឈ្មោះមានទស្សនៈថា ខ្ញុំឆ្លងកាត់សង្រ្គាម៣-៤ ជំនាន់មកហើយ ខ្ញុំខ្លាច សង្រ្គាមហើយ ព្រោះវិនាសផ្ទះសម្បែងព្រាត់ប្រាស់កូនចៅរហូតដល់សព្វថ្ងៃនេះព្រោះ​តែសង្រ្គាម។​ដូច្នេះគណបក្សសង្រ្គោះជាតិដែលមិនឃើញជួយកសាងជាតិ ចង់ធ្វើតាមបរទេស ចង់បំផ្លាញជាតិឯងដល់ណាទៀត? ខ្ញុំគាំទ្រសម្តេចហ៊ុនសែន ដែលដឹងរឿងនេះទាន់ ទប់ស្កាត់ ទង្វើក្បត់ជាតិពួកនេះទាន់ កុំអីប្រទេសជាតិមិនដឹងយ៉ាងណាទេ ។ ខ្ញុំគាំទ្រតុលាការកំពូល រំលាយគណបក្សសង្រ្គោះជាតិ  ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here