រាជរដ្ឋាភិបាល​កម្ពុជា​​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គ្រាដែល​ក្រុម​អ​តីត​បក្ស​ប្រឆាំង​បាន​បំផ្លាញ

បន្ទាយ​មាន​ជ័យ​ ៖​ ​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧​ របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​និង​លើក​ទិស​ដៅ​ការងារ​នៅ​ឆ្នាំ​២០១៨​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​សាលា​ខេត្តបន្ទាយមានជ័យ​ ដែល​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ជុំវិញ​ ខេត្ត​សរុប​ជាង​៦០០​នាក់នោះ សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ពង្រឹង​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាយ៉ាងរឹងមាំ។

សម្តេចក្រឡាហោមបន្តថា ​​មាន​តែ​ក្រុម​អ​តីត​បក្ស​ប្រឆាំង​នោះ​ទេ​ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​ដោយ​បាន​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដើម្បី​ដណ្តើម​អំណាច​មក​គ្រប់គ្រង​តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រមូល​ប្រជាជន​ធ្វើការ​តវ៉ា​ ដោយមានការ​ឃុបឃិត​ពី​បរទេស​នៅ​ពីក្រោយ​ខ្នង​នោះ​ទៀតផង​។​

ការ​ថ្លែង​ពី​សំណាក់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បែប​នេះ​ ដើម្បី​ឆ្លើយ​តប​ប្រឆាំង​ទៅ​និង​ក្រុម​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ទៅ​ស្រែក​នៅ​បរទេស​ឱ្យ​ដាក់​គំនាប​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​ចោទ​រាជរដ្ឋាភិបាល​ថា​បាន​និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្រោយ​តុលាការ​កំពូល​បាន​សម្រេច​កាត់ក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ពី​បទ​អំពើ​ក្បត់ជាតិ​ និង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ បាន​រង​ចាប់ខ្លួន​ពី​កម្លាំង​សមត្ថកិច្ច​ បន្ទាប់​ពី​បែកធ្លាយ​ឃ្លី​ប​វី​ដេ​អូ​ ដែល​លោក​ កឹ​ម​ សុខា​ និយាយ​ក្រៅប្រទេស​បាន​រៀបចំ​ផែនការ​ដើម្បី​ផ្តួលរំលំ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ស្របច្បាប់​តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​នោះ​។​
​ ​
​ សម្តេច​ក្រឡា​ ហោម​ ស​ ខេ​ង​ ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ក៏​ដោយ​ ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេចខ្លួន​នោះ​ទេ​។​ ក្រុម​នេះ​នៅ​តែ​មានគំនិត​មិនល្អ​ដើម្បី​បង្កហេតុ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​។​ជា​ពិ​សេស​ថ្មីៗ​នេះ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ទណ្ឌិត​ សម​ រង្សី​ បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ខុសច្បាប់​នៅ​ក្រៅប្រទេស​ដើម្បី​ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​ក៏​បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​នៅ​តាម​ខេត្ត​ស្រុក​ក្រុង​ទាំងអស់​ត្រូវ​ចេះ​គ្រប់គ្រង​និង​រៀន​ទុ​ស្ស​ន៍ទាយ​សភាពការណ៍​ឱ្យ​បាន​គត់​មត់​ពីព្រោះ​បើ​យើង​មិន​អាច​គ្រប់គ្រង​សភាពការណ៍​នយោបាយ​បាន​នោះ​ទេ​ វា​និង​កើតឡើង​ដោយ​ចៃដន្យ​ ធ្វើ​ឱ្យ​យើង​មិន​អាច​ដោះស្រាយ​បាន​នោះ​ឡើយ​ បញ្ហា​នយោបាយ​វា​បង្ក​ជះ​ឥទ្ធិពល​ដល់​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ​ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *