សមត្ថកិច្ចដោះលែង សង្ឃក្លែងក្លាយ ម៉ារី វិញហើយ

កំពតៈក្រោយ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​ឈ្មោះ «​ម៉ា​រី​» បាន​នៅ​ភូមិ​ព្រែក​គ្រឹះ ឃុំ​ព្រែក​គ្រឹះ ស្រុក​កំពង់ត្រាច ខេត្តកំពត បានប៉ុន្មានម៉ោង សង្ឃអង្គនេះត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញហើយ ។

ការឃាត់ខ្លួនសង្ឃអង្គ​នេះធ្វើឡើង បន្ទាប់ពី​សម្តេច ហ៊ុន សែន បានដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​តាមរក​បុគ្គល​រូបនេះ កាលពី​ព្រឹក​មិញ ខណដែល​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​រាជធានី​ភ្នំពេញរាប់ពាន់នាក់។

តាមរបាយការណ៍សមត្ថកិច្ចថា លោក ម៉ា រី មានប្រពន្ធឈ្មោះ គង់ លាន កើតនៅថ្ងៃទី៩ សីហា ឆ្នាំ១៩៥០ បច្ចុប្បន្នបួស​ជាដូនជី ស្នាក់អាស្រ័យនៅវត្តព្រៃតាកុយ មានស្រុកកំណើត​នៅភូមិអូរដូង ឃុំភ្នំលាវ ស្រុកកំពង់ត្រាច ខេត្តកំពត ។ លោក ម៉ា រី មានកូន៥នាក់ ក្នុងនោះមានស្រី៣នាក់ ទី១ឈ្មោះ ម៉ា អាន ភេទស្រី កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧២ មុខរបរបម្រើការងារតាមផ្ទះប្រទេសថៃ ទី២ឈ្មោះ ម៉ា អេង ភេទស្រី កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៨០ មុខរបរកសិករ រស់នៅក្នុងភូមិឃុំជាមួយឪពុក ទី៣​ឈ្មោះ ម៉ា ទិត្យ ភេទប្រុស កើតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៨២ មុខរបរកម្មករនេសាទនៅខេត្តព្រះសីហនុ ទី៤ ឈ្មោះ ម៉ា ចាន់ ភេទប្រុស កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៨៩ មុខរបរកម្មករនេសាទនៅខេត្តព្រះសីហនុ និងទី៥ ឈ្មោះ ម៉ា ពៅ ភេទស្រី កើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩០ មុខរបរកសិករ។

របាយការណ៍លោកព្រះរាជអាជ្ញាបន្តខ្លឹមសារទៀតថា នៅឆ្នាំ១៩៩៣ លោក ម៉ា រី ជាសមាជិកគណបក្សហ៊ុនស៊ិនប៉ិច លុះដល់ឆ្នាំ២០០៣ លោក ម៉ា រី បានចូលជាសមាជិកសកម្មរបស់គណបក្សសង្គ្រោះជាតិជាមួយលោក ឈួក រីន អតីតមេខ្មែរក្រហមភ្នំវល្លិ៍។

បើតាមការបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍ដដែល លោក ម៉ា រី បួសជាព្រះសង្ឃនៅថ្ងៃទី១៣ មេសា ២០១៥ នៅក្នុងវត្តមនោរម្យទួលសាងាំ ស្ថិតក្នុងស្រុកដំណាច់ចង្អើរ ខេត្តកែប រហូតមួយខែមុនការចាប់ខ្លួននេះ លោក ម៉ារី បានសឹកពីព្រះសង្ឃ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *