សម្តេចតេជោ ជួបសំណេះសំណាលជាមួយ ពលរដ្ឋ មន្រ្តីរាជការ ខេត្តកណ្តាល

0
273

(ភ្នំពេញ)៖  នៅវេលាម៉ោង៧និង៥០នាទី ព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់សាលាខេត្តកណ្តាល ដើម្បីសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ស្វែងយល់បន្ថែមពីសុខទុក្ខ និងបញ្ហាប្រឈមក្នុងការអនុវត្តន៍ការងារ ដើម្បីជំរុញការអនុវត្តន៍ការងាររបស់មន្រ្តី និងកងកម្លាំងប្រដាប់អាវុធខេត្តកណ្តាល ឲ្យកាន់តែល្អប្រសើរថែមទៀត។

សកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបានស្វែងយល់ពីបញ្ហា និងការអនុវត្តន៍ការងាររបស់មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តនោះ ចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០១៦ ពីខេត្តបាត់ដំបង ដោយសម្តេចតេជោ បានប្រកាសដាក់ចេញយុទ្ធនាការចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តដោយផ្ទាល់  ៕ ប្រសើរ

hs

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here