សន្និសីទសម្រេចឲ្យ សម រង្ស៉ីធ្វើេជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាន់កលោលកឹម សុខា

(ភ្នំពេញ)៖ស​ន្និសីទនៅទីក្រុងអាតាឡង់តា រដ្ឋចចា សហរដ្ឋអាមេរិក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ សមាជិក អតីតគណបក្សសង្រ្គោះជាតិ ដែលគាំទ្រលោក សម រង្ស៉ី បានសម្រេចឱ្យលោក សម រង្ស៉ី​ ក្លាយជាប្រធានស្តីទី អតីតគណបក្សសង្រ្គោះជាតិឡើងវិញ ខណៈដែលលោក កឹម សុខា ពុំទាន់មានសេរីភាព ដែលនេះប្រៀបបៀបបានជាន់ក លោកកឹម សុខាបន្ថែម ។

សន្និសីទដែលធ្វឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក សម រង្ស៉ី ខណៈ ក្រុមលោក កឹម សុខា មិនគាំទ្រ ឬចូលរួម គឺរៀបចំឡើងដោយក្រុមរបស់លោក សម រង្ស៉ី តែឯង។

យ៉ាងណាសន្និសីទនេះ ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី និងក្រុមអ្នកគាំទ្រលោក កឹម សុខា បានផ្ទុះកំហឹងដាក់គ្នាយ៉ាងខ្លាំងក្លា ដែលនេះចាត់ទុកជាការផ្តល់អំណាចឡើងវិញដល់លោក សម រង្ស៉ី ធ្វើជាមេដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិដែលស្លាប់បាត់ទៅហើយនោះ ។

ក្រុមសមាជិកអតីតគណបក្សសង្រ្គោះជាតិមួយចំនួន នៅសហរដ្ឋអាមេរិក ក្នុងនោះមានទាំងកូនស្រីរបស់ លោក កឹម សុខា ផងដែរ បានផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍មួយគាំទ្រ ដល់គោលជំហររបស់ លោក កឹម សុខា ដែលមិនទទួលស្គាល់ សន្និសីទនៅទីក្រុងអាត្លង់តា។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមអ្នកគាំទ្រលោក កឹម សុខា បានចាត់ទុកថា ការរៀបចំសន្និសីទ នៅទីក្រុងអាត្លង់តា ថ្ងៃទី០១-០២ ខែធ្នូនេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា អ្នកគាំទ្រ និងថ្នាក់ដឹកនាំមួយចំនួន ដែលជាអតីតមកពីគណបក្ស សម រង្ស៉ី បានចាកចេញ និងបោះបង់ចោលគណបក្សសង្រ្គោះជាតិ ដោយចំហរដើម្បីទៅចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់ លោក សម រង្ស៉ី ឡើងវិញ។

ឆ្លើយតបនឹងការរិះគន់ទាំងនោះ ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី បានចាប់ផ្តើមវាយប្រហារក្រុមរបស់លោក កឹម សុខា វិញដោយក្នុងនោះក៏មានការរិះគន់ចំៗចំពោះ កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ថាមានចរិត ឆ្មើងឆ្មៃ ប្រមាថមើលងាយចំពោះលោក សម រង្ស៉ី ដែលជាមេដឹកនាំរបស់ពួកគេ។

ពួកបានរិះគន់ថា កន្លងទៅការដែល លោក កឹម សុខា មានប្រជាប្រិយនេះ ក៏ព្រោះតែលោក សម រង្ស៉ី ផ្តល់ឱកាសឱ្យប៉ុណ្ណោះ ដោយចំអកប្រដូចនឹងន័យធៀបមួយថា «លោក កឹម សុខា និងក្រុមគ្រួសារ ខ្ចីផ្ទះគេស្នាក់នៅហើយ ចង់ធ្វើប្លង់ស៊ីដាច់ផ្ទះគេថែមទៀត» ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *