​ម្ចាស់ផ្ទះ​ជួល​ទាំងអស់​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​ដែល​កម្មករ​ស្នាក់នៅ ខណៈ​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២០​ឡើង​បាន​ត្រឹម​៨​ដុល្លារ​

0
10

ភ្នំពេញ ៖ ថ្លែង​ក្នុង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២ តុលាឆ្នាំ២០១៩ ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែនប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ជួល​ទាំងអស់​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​ដែល​កម្មករ​ស្នាក់ ខណៈ​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២០​ឡើង​បាន​ត្រឹម​៨​ដុល្លារ​ប៉ុណ្ណោះ ពោល​កើន​ដល់​១៩០​ដុល្លារ ។  បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ពិសេស​យន្តការ​ត្រីភាគី​ដែល​បាន​ចរចា​អំពី​ប្រាក់​បៀរ​វត្ស​ន៍អប្បបរមា សម្រាប់​ឆ្នាំ​២០២០ ។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រៀបធៀបជាមួយប្រទេស បង់​ក្លា​ដែ​ស​ប្រាក់​ឈ្នួល​កម្មករ​ទើបតែ​ទទួល​បាន​ត្រឹមតែ​៩០​ដុល្លារ នៅ​ឡាវ​១៣៥​ដុល្លារ និង​មី​យ៉ា​ន់​ម៉ា​១២០​ដុល្លារ ក្នុង​ពេល​ដែល​កម្ពុជា​ឡើង​ដល់​១៩០​ដុល្លារ ។ ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ថា «​អ្វី​ដែល​ខ្ញុំ​ចង់​អំពាវនាវ​នៅ​ទី​នេះ​សុំ​ម្ចាស់ផ្ទះ​ឈ្នួល​ទាំងឡាយ មេត្តា​កុំ​ដំ​ម្លើ​ង​ថ្លៃ​ជ្រុល​ហួស​កាលពី​ឆ្នាំ​២០១៧ ខ្ញុំ​បាន​ស្នើ​សុំ​ម្ដង​ហើយ កុំ​តម្លៃ​ថ្លៃ​ផ្ទះ​នៅ​ឆ្នាំ​២០១៨ ឥឡូវ​ជា​ថ្មី​ម្ដងទៀត បើសិនជា​ឡើង​សុំ​កុំ​ឲ្យ​លើស​ពី​២​ដុល្លារ​ក្នុង​មួយ​បន្ទប់ ។ ព្រោះ​ប្រាក់ខែ​គ្នា​ឡើង​បាន​ត្រឹមតែ​៨​ដុល្លារ ឯ​ខ្លះទៅ​ឡើងថ្លៃ​ផ្ទះ​ដល់​១០ ឬ​២០​ដុល្លារ វា​មិន​ងាប់​គ្នា​ទៅ​ហើយ? ចឹ​ង​ខឹ​ត​ខំធ្វើការ​ងារ​នេះ​បើ​មិន​ឡើង​កាន់តែ​ល្អ បើ​ឡើង​សុំ​កុំ​ឲ្យ​លើស​២​ដុល្លារ​!» ។

ពាក់ព័ន្ធ​បញ្ហា​ឈ្នួល​ផ្ទះ​របស់​កម្មករ​នេះ​ដែរ សម្ដេច​តេ​ជោ​ក៏​បាន​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​តម្លៃ​ភ្លើង និង​ទឹក​សម្រាប់​បងប្អូន​កម្មករ កម្មការិនី ឲ្យ​បាន​ជាប់លាប់ ។ ជាមួយ​គ្នា​នោះ​ដែរ​ក៏​បាន​ឲ្យ​ដឹង​ថា ថ្ងៃមុន​សម្ដេច​បាន​និយាយ​នៅ​មុខ​គណៈប្រតិភូ​មី​យ៉ា​ន់​ម៉ា​ថា កាលពី​លោកស្រី អោ​ង សាន​ស៊ូ​ជី មក​ទស្សនកិច្ច​នៅ​ថៃ​បាន​និយាយ​ទៅ​កាន់​ពលករ​ថា «​តោះ យើង​ទៅ​ផ្ទះ​» ប៉ុន្តែ​ទីបំផុត​ពលករ​មី​យ៉ា​ន់​ម៉ា ដែល​មក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​មិនមែន​គ្រាន់តែ​មិន​ត្រឡប់ ទៅ​ស្រុក​កំណើត​វិញ​ទេ ថែម​ទាំង​មក​ថៃលើស​ដើម ៕ ប្រសើរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here