ជំនួប​រវាង​តំណាង​ក្រសួងមហាផ្ទៃ និង CNRP បាន​​បញ្ចប់

ភ្នំពេញ ៖នៅវេលាម៉ោង៤និង៣០នាទីរសើលថ្ងៃទី២៩ ខែមីននេះ​ជំនួប​រវាង​តំណាង​ក្រសួងមហាផ្ទៃ និង​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) បាន​បិទ​បញ្ចប់​ហើយ​បន្ទាប់​ពី​ពិភាក្សា​គ្នា​ជិត​២​ម៉ោង​ស្តី​ពី​បញ្ហា​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិមិនត្រូវតាមទម្រង់ច្បាប់ប្រព្រឹត្ត នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជាល​ទ្ឋ​ផល​នៃ​ជំនួប​ខាងលើ ភាគី​តំណាង​ក្រសួងមហាផ្ទៃ​រក្សា​គោល​ជំហរ​ដដែល​គឺ​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គោរព​តាម​លក្ខន្តិកៈ​របស់​ខ្លួន​ត្រង់​មាន​ត្រា​៤៧ និង​ស្នើ​ឲ្យ​ដក​សារ​នយោបាយ​«​ដក​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​ចេញ ។ ចំណែក​ខាង​ភាគី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​វិញ​ថា នឹង​យក​ទៅ​ពិចារណា​ពិភាក្សា​ផ្ទៃក្នុង​បក្ស​សិន ដែលនេះហាក់ដូចជានៅមានភាពចម្រូងចម្រាស់នៅឡើយ  ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *