សម្តេចតេជោ អញ្ជើញទៅកាន់ប្រទេសឡាវ ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែន

0
201

ភ្នំពេញ៖ ដូចការគ្រោងទុក នៅវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កនៃកម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជាហើយ ឆ្ពោះទៅកាន់ប្រទេសឡាវ ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែនជាមួយនឹងលោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ។

គណៈប្រតិភូអមដំណើរសម្តេចតេជោ នាពេលនេះមានសម្តេចពិជ័យសេនា ទៀ បាញ់, លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ, លោក ស្រ៊ី ថាមរ៉ុង, លោក កៅ គីមហួន និងសមាជិកជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីឡាវនោះ សម្តេចតេជោ ហ៊ុន សែន នឹងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ។ ជាមួយគ្នានេះដែរ សម្តេចតេជោ នឹងជួបពិភាក្សាការងារ ជាមួយលោក ថង់លួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បន្ទាប់មកសម្តេចតេជោ នឹងជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋឡាវ ។ សម្តេចតេជោ នឹងអញ្ជើញដឹកនាំគណៈប្រតិភូវិលត្រឡប់មកកាន់មាតុភូមិវិញ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពី សម្តេចតេជោអញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ ដែលរៀបចំឡើងដោយលោក នាយករដ្ឋមន្ត្រីឡាវ ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here