លោក កឹម សុខា កំពុងឃុំខ្លួននៅពន្ធនាគារ ត្រពាំងផ្លុង

0
225

ភ្នំពេញ៖ លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗកាលពីពាក់កណ្តាលអធ្រាត្រ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ បន្ទាប់ពីមេបក្សប្រឆាំងរូបនេះរត្រូវកម្លាំងសម្ងាត់រកឃើញថា ក្នុងឆ្នាំ២០១៣ លោកធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកតាមគំរូប្រទេសយូហ្គោស្លាវី និងសែរប៊ី។
ប្រធានគណបក្ស សង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រួចបញ្ជូនទៅឃមខ្លួននៅគុក ត្រពាំងផ្លុង ខេត្តកំពង់ចាម ។
មកដល់ពេលនេះ អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាសហគមន៍អន្តរជាតិ កំពុងមានប្រតិកម្មយ៉ាងខ្លាំងនឹងរាជរដ្ឋាភិបាលកម្ពុជា តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ មិនខ្វល់ព្រោះចាត់ទុកលោក កឹម សុខា ជាជនក្បត់ជាតិ នាំឲ្យគ្រោះថ្នាក់ដល់ប្រទេសជាតិ ដូចទស្សវត្សឆ្នាំ៧០ ព្រះអង្គម្ចាស់ សិរិមតៈ ចាញ់បោកអាមេរិក ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here