រដ្ឋសភា បើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ តែសមាជិកបក្សប្រឆាំងមិនចូលរួម

0
92

ភ្នំពេញៈ នៅថ្ងៃព្រឹកថ្ងៃទី១២ តុលា នេះរដ្ឋសភា បានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិ​កាលទី៥ ដោយបានលើកយករបៀបវារៈចំនួន៦ តែគ្មានវត្តមានគណបក្សប្រឆាំងចូលរួមទេ ។

សម័យប្រជុំនេះធ្វើឡើងដឹកនាំដោយសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទំាងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកសមាជិការដ្ឋសភាមកពីគណបក្សប្រជាជនសរុបចំនួន៦៧នាក់ ដោយអវត្តមានសមាជិកសភាគណបក្សប្រឆាំងទាំងអស់។

សម័យប្រជុំសភាមានរបៀបវារៈចំនួន៦ដូចជា៖  ១, ព្រះរាជសាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

២,  របាយការណ៍ ស្តីពីសកម្មភាពរបស់រ ដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិតាលទី៥។ ៣, ការពិភាក្សា និងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពីការឧបាស្រ័យពាណិជ្ជកម្ម។

៤, ការពិភាក្សា និងអនុម័តសេច ក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តី ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងក្របខ័ណ្ឌ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ នេះរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍  (អាស៊ាន ) និងសាធារដ្ឋប្រជាមានិតចិន។

៥, ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការទទួលស្គាល់សុពលភាាពនៃប្រកាសនីយកម្មត្រកម្មអ៊ឺរ៉ុប រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុ ជា និងស្ថាប័នប្រកាសនីយកម្មបត្រកម្មអ៊ឺរ៉ុប ។

៦ , ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ៣៧ មាត្រា៣៨ មា ត្រា១០៩  និងមាត្រា ១៣៦  នៃច្បាប់ស្តីពីប្រកាសនីយកម្មបត្រតត្តកម្មវិញ្ញាបត្រម៉ូដែលមានអត្ថប្រយោជន  និងគំនូរឧស្សាហកម្ម ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះ​រាជក្រមលេខ នស / រកម/ ០១០៣ /០០៥ ចុះថ្ងៃទី២២ខែមករា ឆ្នាំ២០១៣៕ ប្រសើរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here