ជនជាតិចិនបើករថយន្តបុកម៉ូតូនៅផ្លូវបែកជាបួនបណ្តាលឲ្យយុវជនម្នាក់បាក់ជើងម្ខាង

0
81

 

 

 
ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបាក់ជើងម្ខាងខណះកំពុងជិះម៉ូតួូហើយត្រូវបានបុរសជាជនជាតិចិនម្នាក់បើករថយន្តលឿនពេលដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុកពេញទំហឹង។ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៦ខែវិច្ចិកា ឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវ២៦១កែងនិងផ្លូវ១៥៦ក្នុងសង្កាត់ទឹកល្អក់២ខណ្ឌទួលគោក​។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយលេនឌ័រពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AR-3882បើកបរតាមផ្លូវលេខ២៦១ទិសដៅពីលិចទៅកើតលុះមកដល់ផ្លូវ១៥៦ចំណុចកើតហេតុខាងលើជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៣ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1BR-0373ជិះដោយយុវជនម្នាក់តាមផ្លូវលេខ១៥៦ទិសដៅពីត្បូងទៅជើងពេញទំហឹងផ្ទប់និងម៉ូតូបណ្តាលឲ្យជនរងគ្រោះរងរបួសបាក់ជើងឆ្វេងម្ខាងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភា្លមៗចំណែករថយន្តបង្កនិងម្ចាស់ត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗនៅនិងកន្លែងកើតហេតុផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោគរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ខុង​មុីង​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here